16/12/2015 09:38 GMT+7 Email Print Like 0

មានបន្ថែមអតីតមន្ត្រីខ្មែរក្រហមមួយរូបត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍


អតីតមន្ត្រីខ្មែរក្រហម មាស មុត (រូបថត៖phnompenhpost.com)

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ចៅក្រមនានានៃតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរ​ក្រហមនៅកម្ពុជា (ECCC) បាន​ចោទ​ប្រកាន់​ អតីត​មន្ត្រីខ្មែរ​ក្រហមមួយរូបឈ្មោះ​មាស​មុត ពីបទ​ប្រល័យ​ពូជ​សាសន៍​និង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង មនុស្សជាតិ។ មាសមុត អាយុ៧៨ឆ្នាំ ជា​អតីតមេទ័ព​ជើងទឹក​នៅសីហនុ​វីល និង​កំពត់​ក្នុងដំណាក់​កាល​ឆ្នាំ១៩៧៥-១៩៧៩ នៅតែត្រូវ​ចោទ​ប្រកាន់​ពីបទ​រំលោភ យ៉ាងធ្ងន់ធ្ងរទៅលើ​អនុសញ្ញាទីក្រុង​ហ្សឺណែវ១៩៤៩ និង​រំលោភទៅលើច្បាប់ព្រហ្មទ័ណ្ឌកម្ពុជាឆ្នាំ​១៩៥៦ ស្ដីពីការធ្វើឃាតមនុស្សដោយ​ចេតនា។

មុន​នោះ នាថ្ងៃទី៩ ខែ​ធ្នូ កន្លង​ទៅ ECCC ក៏បាន​ចោទប្រកាន់អតីតមន្ត្រីខ្មែរក្រហមមួយរូប​ផ្សេងទៀត​នោះគឺ យឹម​ទិត ពីប​ទធ្វើឃាតមនុស្សនិងបទឧក្រិដ្ឋកម្ម ប្រឆាំងនឹង​មនុស្សជាតិ។ ដូច្នេះ​ហើយ ក្នុង​ឆ្នាំ​នេះ ECCC បាន​ស៊ើប​អង្កេត​និង ចោទប្រកាន់​អតីតមន្ត្រីខ្មែរក្រហមចំនួន៥​រូប រួមមាន ស៊ូមាំង អោមអាន យឹមទិត មាសមុតនិង​អឹម ចែម ដោយ​បង្ក​បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិង​រំលោភ ទៅលើអនុ​សញ្ញា​អន្តរ​ជាតិ​នានា ស្ដីអំ​ពី​សិទ្ធិមនុស្ស​។ ប៉ុន្តែ ជនជាប់​ចោទ ស៊ូមាំង បានស្លាប់​កាល​ពីឆ្នាំ២០​១២ហើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ