09/03/2018 00:01 GMT+7 Email Print Like 0

មាន”តំបន់ពាយព្យស្រស់ស្អាត” មួយ នៅក្នុងផ្ទាំងគំនូររបស់សិល្បករប្រជាជនត្រាយ៉ាង (Tra Giang)

ប្រសិន​​បើ​ភាព​យន្ត​នាំ​មក​នូវ​ភាព​ល្បី​រន្ទឺ​ជូន​សិល្បករ​ប្រជាជន​ត្រាយ៉ាង ​​(Tra Giang) កាលពី​ក្មេង​លោក​ស្រី​​តួ​សម្តែង​យ៉ាង​ចំណាប់​អារម្មណ៍​ នៅ​ក្នុង​កម្រង​ភាព​យន្ត​វៀតណាមជាច្រើន​​ ចំពោះ​ខាងផ្នែក​វិចិត្រ​សិល្បៈ​ក៏​នាំ​មក​ជូន​លោក​ស្រី​នៅ​ជីវភាព​រស់​នៅ​សុខ​សាន្ត​ ស្ងប់ស្ងាត់ នៅ​ពេល​វ័យ​ជរា​មក​ដល់​។ ដំណើរ​​​​ពី​ភាពយន្ត​រហូត​ដល់​ខាង​វិចិត្រ​សិល្បៈ​របស់​លោកស្រី​ ជា​រឿង​រ៉ាវ​ត​ពី​ភាពយន្ត​​​រហូត​ដល់​តាម​រយៈ​​​​ជក់គំនូរ​​ ដែលតែង​ផ្សារភ្ជាប់​នឹង​ជីវភាព​រស់​នៅ​ របស់​មនុស្សម្នាក់​ពោរពេញទៅ​ដោយ​ទេព​កោសល្យ​ ។​

តួ​សម្តែងដ៏​​​ចំណាប់​អារម្មណ៍​របស់​សិល្បករ​ប្រជាជន​ត្រាយ៉ាង​ ​​​(Tra Giang) ដូចជា៖ បងស្រី​ទឺហូវ​ (Tu Hau) (១៩៦២) ភ្លើង​ព្រៃ​ (១៩៦៦) ខ្សែ​ក្រវាត់លេខ​១៧យប់​និង​ថ្ងៃ (១៩៧២) ​ចម្រៀង​ចេញសមរភូមិ​​ (១៩៧៣)​ ក្មេង​ហាណូយ​ (១៩៧៤) ភាព​អស្ចរ្យ​នៃ​អ្នកម្តាយ​ (១៩៨៧) ហ្វាង​ហ័រ​ថាម (Hoang Hoa Tham) (១៩៨៧)...។ល។ បាន​ជនជាតិ​វៀតណាម​គ្រប់​ជំនាន់​នឹក​រលឹក​ដល់​។ នៅ​ឆ្នាំ​១៩៧៣ សិល្បករ​ប្រជាជន​ត្រាយ៉ាង ​​(Tra Giang) ​ទទួល​បាន​ពាន់​រង្វាន់តារា​​​សម្តែង​ស្រី​ឆ្នើម​បំផុត​ នៅ​ រាត្រីសមោសរភាពយន្ត​អន្តរជាតិ​ Moskva។ នៅ​អាយុ​៤៨ឆ្នាំ ថត​ភាពយន្ត​រឿង​ “ព្រែក​ផ្កា ស​” រួច​ ក៏ជា​ពេល​លោកស្រី​បញ្ឈប់​របរ​ជា​តារា​សម្តែង ហើយ​ខាង​វិចិត្រ​សិល្បៈ​ក៏​បាន​ចូល​មក​ជាមួយ​លោកស្រី​ដូច​និស្ស័យ​មួយ​ នោះ​គឺ​ជា​ពេល​​លោកស្រី​រើ​ផ្ទះ​ទៅ​​ទីក្រុងហូជីមិញ​រស់​នៅ​។​

 លើកទី​មួយ លោកស្រី​​បានអញ្ជើញទៅ​សួរសុខទុក្ខ​​ លោក​ស្រី​ឡេ​ធី​ធ័រ​ (Le Thi Thoa) ប្រពន្ធ​អតីត​​ឧត្តម្តសេនីយ៍​​ឯក​បម្រុង​ ត្រឹន​វ៉ាន់​ត្រា​ (Tran Van Tra) នាចុង​ឆ្នាំ​១៩៩៩ សិល្បករ​​ប្រជាជន​ត្រាយ៉ាង​​(Tra Giang)​​ ឃើញ​នូវ​ផ្ទាំង​គំនូរ​ព្យួរ​ជាប់នឹង​​ជញ្ជាំង​យ៉ាង​ល្អស្អាត​ ធ្វើ​ឲ្យ​​លោក​ស្រី​មាន​គំនិត​មួយ​​ចង់​គូរ​គំនូរ​។​

​បី​លើក​ក្នុង​មួយ​​សប្តាហ៍ សិល្បករ​​ប្រជាជន​ត្រាយ៉ាង ​​​(Tra Giang) ចូល​រួម​សមាគម​វិចិត្រសិល្បៈ​ទីក្រុង​ហូជីមិញ ​រៀន​គូរគំនូរ​។ ពេល​ដៃ​កាន់​ជក់​ស្ទាត់​ជំនាញ​ លោក​ស្រី​ចូល​រួម​ក្រុម​ “ក្លិន​ផ្កាស្មៅ​”​។ កាន់តែ​គូរ​ លោកស្រី​កាន់​តែ​ចាប់​ចិត្ត​ស្លុងគំនិត​នឹង​​​ពណ៌​សម្បុរ​ ស្វែង​រក​ឃើញ​ភាព​សុខ​សាន្ត​ ស្ងប់​ក្នុង​ចិត្ត​។ អារម្មណ៍​កង្វល់​​​របស់​លោកស្រី​បាន​ផ្ញើ​ទៅលើ​​រូប​​គំនូរ​ ក៏​ដូច​ជា​កាលពី​ដើម​ លោកស្រី​ជក់​ចិត្ត​នឹង​​តួ​សម្តែងទូទៅ​​​ក្នុង​ភាពយន្ត​។​


 សិល្បករ​ប្រជាជន​ តារា​​សម្តែង​ វិចិត្រករ​ត្រាយ៉ាង ​​(Tra Giang)​។​

 មិត្ត​ភក្តិ​ អ្នក​រួម​ការងារ​អញ្ជើញ​មក​រួម​សប្បាយ​នឹង​​វិចិត្រករ​ត្រាយ៉ាង ​​​(Tra Giang)។​

វិចិត្រ​ករ​ត្រាយ៉ាង ​​​(Tra Giang) ចែក​រំលែក​អំពី​ដំណើរ​ ក៏ដូចជា​ស្ថានការ​បង្កើត​ស្នាដៃ​របស់​ខ្លួន​។

 ស្នាម​ជក់​របស់​វិចិត្រ​ត្រាយ៉ាង​ ​​(Tra Giang) បង្កើតបាន​​ចំណាប់​អារម្មណ៍​ខ្លាំង​ ចំពោះ​អ្នកទស្សនា​។​

 តាំង​ពិព័រណ៍​ “​តាម​រយៈ​តំបន់​ពាយ​ព្យ​” ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ ​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។

ផ្ទាំង​រូប​គំនូរ​​ម្រក្សណ៍ខ្មុក​​ចំនួន​៣០​ ដែល​បាន​លោកស្រី​គូរ​​ពី​ឆ្នាំ​២០១៦​​ដល់​​ឆ្នាំ​២០១៧ ​និង​បានតាំង​បង្ហាញ​នៅ​តាំង​ពិព័រណ៍​ “តាមរយៈ​​តំបន់​ពាយព្យ​” ចម្បង​ស្តីពី​ប្រធាន​បទ​ធម្មជាតិ​ ទេសភាព​ភូមិ​កំណើត​ និង​វត្ថុអចលនា​ដូចជា៖ ទេសភាព​ពាយព្យ​ ខ្នង​ភ្នំ​ចោត​ផា​ដិន (Pha din) អារុណរះ​ ជនជាតិ​ហ្មុង H’Mong ធ្វើ​ដំណើរ​ក្រោម​ទឹក​​សន្សើម​  ភូមិ​សិន​ចាយ​ - សាប៉ា​ (Xin Chai – Sapa) ​ពពក​ដណ្តប់​​ភ្នំ ជ្រលង​ភ្នំ​ក្រហម រសៀល​តំបន់ពាយព្យ​...។ល។
 
ពណ៌​មិន​ឆើត​ឆាយ​ តែ​ស្រទន់​​មន្តស្នេហ៍​ បរិសុទ្ធ​ដូច​ចរិត​វិចិត្រ​ករ​ត្រាយ៉ាង ​​​(Tra Giang)។ លោកស្រី​​ស្រឡាញ់​ធម្មជាតិ​ ស្រឡាញ់ភាព​សាមញ្ញ​ជុំ​វិញ​ខ្លួន​ ទើប​បញ្ចូន​បាន​អ្វី​ទាំងអស់​ ​ចូលទៅ​ក្នុង​គំនូរ​យ៉ាង​ជាក់​​ស្តែង​។​ ពី​តាំង​ពិព័រណ៍​ឯកជន​ដំបូង ​មានឈ្មោះ​ថា “រដូវ​ប្រាំង​មកដល់” (២០០៦) រហូត​ដល់​ “និទាឃរដូវ​”​ (២០១៦) និង​បច្ចុប្បន្ន​​ “តាមរយៈ​តំបន់​ពាយព្យ​” (២០១៨) សុទ្ធ​តែបង្ហាញ​ឲ្យ​ឃើញ​ប្រការ​នោះ​ៗ។
 
រាល់ពេល​សម្តែង​ភាពយន្ត​នៅទីកន្លែង​ណា​មួយ​ ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ដី​ ឬ​ជួប​ប្រទះ​មនុស្សម្នា​​ រូបភាព​ទាំងនោះ ឌិត​ជាប់​ក្នុង​អារម្មណ៍​របស់​លោកស្រី​។ ពេល​បង្វែ​ទៅ​គូរ​រូប​គំនូរ​ មានឱកា​ស​វិល​ត្រឡប់​មកកាន់ទី​នោះ​ ​អារម្មណ៍ពី​ដើម​កើត​ឡើង​​​​ជម្រុញ​ស្នាម​គំនូស​របស់​លោកស្រី​។ ធ្លាប់​រស់​នៅ​និង​ធ្វើការ​ច្រើនឆ្នាំ​ក្នុង​ភាពយន្ត​ បាន​ក្លាយ​វត្ថុធាតុ​សម្បូរ​បែប​​ក្នុង​រូបគំនូររបស់​​វិចិត្រករ​ត្រាយ៉ាង ​​(Tra Giang)​​។ ពិភព​ភាពយន្ត​បោះ​ជំហាន​ចូល​ពិភព​វិចិត្រ​សិល្បៈ​​ សិល្បករ​ប្រជាជន​ត្រាយ៉ាង ​​​(Tra Giang) ចែក​​រំលែក​៖ "បីប្រការ​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​​ជីវិត​ខ្ញុំ​ គឺ​ភាពយន្ត​ ប្តី​និង​កូន​ស្រី​មិន​បាន​នៅ​ក្បែរ​ខ្លួន​។ ពេល​ពិបាក​បំផុត​ វិចិត្រ​​​បែរជា​លើកស្ទួយ​ជីវិត​ខ្ញុំ​ រស់​​នៅ​អំឡុង​ពេល​វេលា​ចុង​ក្រោយ​បាន​សុខសាន្ត​”។​​
 
សព្វថ្ងៃ​រូបគំនូរ​ របស់​វិចិត្រករ​ត្រាយ៉ាង​ ​​(Tra Giang) បានអ្នកប្រមូល​ផ្តុំ​ជាតិ​និង​អន្តរជាតិ​រក្សាទុក។ នៅ​អាយុ​៧៥ឆ្នាំ​ ការសប្បាយ​ក្នុងជីវិត​របស់​លោកស្រី​ គឺ​វិចិត្រសិល្បៈ​ដូច​ជា​របៀប​សិល្បករ​ប្រជាជន​ត្រាយ៉ាង ​​​(Tra Giang) សំណេះ​សំណាលកំប្លែង​​ វិចិត្រ​សិល្បៈ​ជា​មិត្ត​រួម​ដំណើរ​របស់​ខ្លួន​៕​


 ស្នាដៃ​មួយ​ចំនួន​នៅ​ក្នុង​តាំងពិព័រណ៍​ “តាម​រយៈ​តំបន់​ពាយព្យ​” របស់​វិចិត្រករ​ត្រាយ៉ាង ​​​
(Tra Giang)៖


ស្នាដៃ​៖ នារី​ហ្មុង H’Mong ធ្វើ​ដំណើរ​ក្រោមទឹក​​សន្សើម​។

 ស្នាដៃ៖ សុខសាន្ត​

 ស្នាដៃ​៖ ភូមិ​ស៊ិន​ចាយ​សាប៉ា​ (Xin Chai Sapa)

 ស្នាដៃ​៖ ផ្កាស្ពៃ​បន្ទាប់ពី​ឆ្លង​រដូវ​ប្រាំង​​។

 ស្នាដៃ​៖ ពពក​រសាត់​អណ្តែត​។​

ស្នាដៃ​៖ ពពក​ដណ្តប់​ភ្នំ

 ស្នាដៃ​៖ ទេសភាព​តំបន់​ពាយព្យ​។

 ស្នាដៃ​៖ អរុណរះ។

 ស្នាដៃ​៖ ខ្នង​ភ្នំ​ផាដិន​ (Pha din)។

ស្នាដៃ​៖ ជ្រលង​ភ្នំ​ក្រហម​។

 ស្នាដៃ៖ រសៀល​នៅ​តំបន់​ពាយព្យ​។​

 ស្នាដៃ​៖ ផ្កា​ LISIANTHUS។

 ស្នាដៃ​៖ ពណ៌​ផ្កា​ទូ​លីប​។

 ស្នាដៃ៖ អំ​ណោយ​ទិវាសិទ្ធិ​​នារី​​អន្តរជាតិ​។


មហាជន​មាន​ឱកាស​ទស្សនា​តាំង​ពិព័រណ៍​ឯកជន​លើកទី​៣ របស់​សិល្បករ​ប្រជាជន​ វិចិត្រករ​ត្រាយ៉ាង​ (Tra Giang) នៅ​ថ្ងៃទី​៨ /​០១/​ ២០១៨ នៅ​សារមន្ទីរ​វិចិត្រសិល្បៈ​ទីក្រុង​ហូជីមិញ​ ក្រោម​ប្រធាន​បទ​ “តាមរយៈ​តំបន់ពាយព្យ​” ត្រូវ​ចំ​ថ្ងៃ​ខួប​កំណើត​លើកទី​៧៥​ឆ្នាំ​ របស់​លោក​ស្រី​។

 អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ថុង​ហាយ​

បណ្តាអត្ថបទបានផ្សាយ