20/07/2016 09:06 GMT+7 Email Print Like 0

មហោស្រពសិល្បៈ៥ប្រទេសវៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ានិងថៃ


រូបថតៈ baoquangtri.vn

មហោស្រពសិល្បៈច្រៀង របាំ​និងតូតន្ត្រីជំនាញ ៥ប្រទេស គឺ​វៀតណាម​ឡាវ កម្ពុជា មីយ៉ាន់ម៉ា និ​ងថៃ​ឆ្នាំ២០១៦ បានប្រារព្ធនាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅខេត្ត​ Quang Tri។ ចូលរួម​មហោ​ស្រព​នេះមាន​ក្រុម​សិល្បៈចំនួន​២១ ដែលមាន​ក្រុម​សិល្បៈ​វៀតណាមចំនួន​១៧ និងក្រុមសិល្បៈបរទេសចំនួន​៤។ លោក Vuong Duy Bien អនុរដ្ឋ​មន្ត្រីក្រសួង​វប្បធម៌កីឡា និងទេសចរណ៍វៀត​ណាម បានឲ្យដឹងថា៖​ “មហោស្រព​សិល្បៈ​ជាសកម្មភាព​សំដៅផ្សព្វផ្សាយ​រូបភាពទឹកដី​និងមនុស្ស និងរួម​ចំណែក​រឹត​បន្តឹង​សមាគ្គីភាព​មិត្តភាព​ដែល​មាន​តាំងពី​យូណាស់មក​ហើយ រវាង​បណ្តាប្រទេសភូមិ​ផង​របង​ ជាមួយ ចំណុះអនុ​តំបន់​ទន្លេមេគង្គ​និង​ប្រទេស ក្នុង​សហគមន៍អាស៊ាន។ តាមរយៈមហោស្រពនេះយើង​នឹងនាំចេញទិសដៅសំ ខាន់​ក្នុងការ​ងារ​គ្រប់​គ្រង បណ្តុះ​បណ្តាល​ប្រភពធនធាន​មនុស្ស ជាពិសេស លើកដំកើង​នូវ​ទេពកោសល្យ​របស់សិល្បៈករ សិល្បៈ​ការិនី រួម​ចំណែក​ជម្រុញ វិស័យសិល្បៈ​របស់ប្រ​ទេសទាំងអស់​ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ” លោក Pok Sarann ប្រធានក្រុម​សិល្បៈករ សិល្បៈការិនី ព្រះរាជាណាចក្រកម្ពុជា​បានឲ្យដឹងថា៖

​«ខ្ញុំបានចូលរួមមហោស្រពសិល្បៈបណ្ដាប្រទេសអាស៊ានចំនួន ៣ នៅវៀតណាម​ហើយ។ តាមរយៈ​ការចូលរួម​មហោស្រព យើង​ខ្ញុំបានជួបប្រាស្រ័យផ្លាស់ប្តូរបទ​ពិសោធន៍ ហើយយល់​បន្ថែម​អំពី​វប្បធម៌​ប្រទេស​អាស៊ាន​ផ្សេង​ៗទៀត​។ ខ្ញុំសង្ឃឹម​ថា៖ តាមរយៈសកម្មភាពនេះ ប្រជាជន​នៃប្រទេសជិត​ខាង​នានា នឹងកាន់តែ​ជិត​សន្និ​តថែម​ទៀត៕» មហោស្រពនឹងបិទ​បញ្ចប់នាថ្ងៃទី​២៥ ខែកក្កដា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ