03/04/2018 09:10 GMT+7 Email Print Like 0

មហោស្រពសិល្បៈច្រៀងចម្រៀង Then ចាបី Tinh ដ៏វិសេសវិសាល

មហោស្រពសិល្បៈច្រៀងចម្រៀង Then ចាបី Tinh បណ្តាជនជាតិ Tay-Nung-Thai ទូទាំងប្រទេសលើកទី៤ឆ្នាំ២០១៨ ខេត្ត Ha Giang នឹងប្រព្រឹត្តទៅពីរថ្ងៃគឺថ្ងៃទី ១៤ និង១៥ខែឧសភា។

មហោស្រពនេះរួមមានសកម្មភាពដូចជាការតាំងបង្ហាញស្តង់ទំនិញឧទ្ទេសនាមផលិតផលនិងការតាំងពិពណ៌រូបថត​ក្រោមប្រធានបទ “បេតិ កភណ្ឌ Then បណ្តាជនជាតិ Tay-Nung-Thai វៀតណាមនិងខេត្ត Ha Giang” ព្រមទាំងឧទ្ទេសនាមអំពីរបរត្បាញប្រពៃណីរបស់បណ្តាជនជាតិ Tay-Nung-Thai ជាដើម។

មហោស្រពនេះជាឱកាសសម្រាប់ផ្សព្វផ្សាយ លើកតម្កើង អភិរក្សនិងអភិវឌ្ឍសិល្បៈប្រជាប្រិយច្រៀងចម្រៀង Then ចាបី Tinh ដែលជាប្រភេទសិល្បៈប្រជាប្រិយវិសេសវិសាល ដែលបានតភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់បណ្តាជន ជាតិ Tay –Nung –Thai ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ