13/11/2016 14:23 GMT+7 Email Print Like 0

មហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០១៦បានបើកនៅទីក្រុង Can Tho


ទិដ្ឋភាពនៃពិធីបើកមហោស្រព

នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្មវិធីជួបប្រាស្រ័យវប្បធម៌និងពាណិជ្ជកម្មវៀតណាម-ជប៉ុនលើក​ទី​ ២ ​ឆ្នាំ​នាំ២០១៦បានបើកជាផ្លូវការនៅទីក្រុង​Can Tho ។ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកា មហោស្រពឆ្នាំនេះមានស្តង់ទំនិញចំនួន ៧០ ដែលក្នុងនោះមានស្តង់ទំនិញចំនួន ២០ កន្លែងដែលជារបស់ សហគ្រាស​ជប៉ុនលើវិស័យជាច្រើនដូចជា កសិកម្ម ជលផល ឧស្សាហកម្មជាដើម។ នេះជាកម្មវិធីមួយសំដៅទាក់ទាញការវិនិយោគ បង្កើតការតភ្ជាប់រឹងមាំក្នុងការពន្លឿន ពាណិជ្ជកម្ម វិនិយោគរបស់សហគ្រាសជប៉ុនទៅក្នុងទីក្រុង Can Tho និយាយដោយឡែកនិងវាលសណ្តទន្លេ Cuu Long និយាយរួម រួមចំណែកបង្កើនចំណងសមាគ្គិភាព មិត្តភាពជាមួយមត្តភក្តិអន្តរជាតិជាពិសេសគឺជប៉ុន។ លោក Truong Quang Hoai Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖        “វប្បធម៌ត្រូវបានចាត់ទុកជាគ្រឹះស្មារតីរបស់​​សង្គមជាគោលដៅផងនិងជាកម្លាំងចលករជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។​ ជួបប្រាស្រ័យវប្បធម៌នឹងរួមចំណែក រក្សាតម្លៃវប្បធម៌និងអត្តសញ្ញាណជាតិ ព្រមទាំងបង្កើនការយល់ដឹងពង្រឹងមិត្តភាព រវាងបណ្តាជនជាតិ និងជាកម្លាំងចលកសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសនានា”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ