04/06/2019 10:59 GMT+7 Email Print Like 0

មហោស្រពវប្បធម៌វៀតណាម - ឆែកជាលើកដំបូងនៅ Plzen


 មហោស្រពវប្បធម៌វៀតណាម - ឆែកជាលើកដំបូងនៅ Plzen
 

មហោ​ស្រពលើកនេះបានតាំងបង្ហាញស្តង់ទំនិញរាប់សិបស្តង់ ដោយឧទ្ទេសនាម​អំពីម្ហូប​អាហារ​ប្រពៃណី​នៃប្រទេស​ទាំង​ពីរ រួមទាំងផលិតផលដ៏វិវិសេស​វិសាល​របស់វៀតណាម​។
 
នាថ្ងៃទី២ ​ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុង Pl​zen នៃសាធារណៈរដ្ឋឆែក បានប្រព្រឹ​ត្តិទៅមហោ​ស្រព​វប្បធម៌​វៀត​ណាម​ - ឆែក ដោយប្រធានបទ “ជំរាបសួរ ទីក្រុងហាណូយ”។ ដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន មហោ​ស្រព​នេះ បានបន្យល់ទុក នូវ ចំណា​ប់អារម្មណ៍ យ៉ាងជ្រាលជ្រៅជាច្រើ​ន សម្រាប់​ប្រជាជន​នៃសាធារណ​រដ្ឋ​ឆែក​ និ​ងភ្ញៀវទេសចរអន្តរជាតិ។ នេះគឺជាលើកដំបូងហើយ ដែ​លមហោស្រពវប្បធម៌វៀតណា​ម និង​សាធារណ​រដ្ឋ​ឆែក​ដែលមាន​ទ្រង់ទ្រាយធំបានប្រព្រឹត្តិទៅនៅ ទី​ក្រុង ​Plzen។
 
មហោ​ស្រពលើកនេះបានតាំងបង្ហាញស្តង់ទំនិញរាប់សិបស្តង់ ដោយឧទ្ទេសនាមអំពី​ម្ហូបអាហារ​ប្រពៃណី​នៃប្រទេស​ទាំង​ពីរ រួមទាំងផលិតផលដ៏វិវិសេស​វិសាលរបស់វៀតណាម។ លើសពីនេះទៅទៀ​ត មហោស្រព​នេះក៏បាន​ប្រារព្ធឈុត​សម្ដែងតន្ត្រី របាំរបស់ប្រទេសទាំងពីរ ល្បែ​ងប្រជាប្រិយសំរាប់កុមា​រ និងពិព័រណ៍​រូបថត​អំពីទឹក​ដី មនុស្សវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោក ​Nguyen Sinh ប្រធាន​សមាគនជន​វៀត​ណាម​នៅខេត្ត​ Plzen និងជាប្រធានគណៈចាត់តាំងម​ហោស្រពបានឲ្យដឹងថា៖​
 
"ខ្ញុំសង្ឃឹមថា មហោស្រពនេះនឹង​នាំមកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់ទាំងប្រជាជ​នវៀតណាម និង​ប្រជា​ជ​ន​ឆែក។ ខ្ញុំមានគោលបំណងថា តាមរយៈមហោស្រពនេះ ប្រជាជនឆែកនឹងយល់ដឹង​បន្ថែម​អំពី​លក្ខណៈ​វប្បធម៌​ប្រពៃណីរបស់ប្រជាជនវៀតណា​មផងដែរ"៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ