11/12/2017 09:48 GMT+7 Email Print Like 0

មហោស្រពម្ហូបអាហារ២០១៧៖ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលរបស់វៀតណាម


មហោស្រពម្ហូបអាហារ២០១៧៖ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលរបស់វៀតណាម

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហោស្រពម្ហូបអាហារ២០១៧ ដោយមានការចូល​រួមរបស់តំណាងស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅវៀតណាម តំណាងមជ្ឈមណ្ឌលវប្បធម៌បរទេស អង្គភាពនៃក្រសួងការបរទេស និងសហគ្រាសមួយចំនួន។

មហោស្រពម្ហូបអាហារ ២០១៧ មានស្តង់ទំនិញចំនួន ១០០ បានឧទ្ទេសនាមអំពីម្ហូបអាហារនិងផលិតផលពិ​សេស​ដោយឡែករបស់វៀតណាមនិងតំបន់ជាច្រើនលើពិភពលោក។ នេះជាឱកាសមួយដើម្បីប្រជាជនហាណូយ និង​​មិត្តភក្តិអន្តរជាតិនៅវៀតណាមបានចូលរួមក្នុងបរិយាកាសវប្បធម៌ចម្រុះ។

ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Nguyet Nga ភរិយានៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

“មហោស្រពឆ្នាំនេះដ៏វិសេសវិសាល និងជាលើកទី ៥ ហើយដែរយើងបានរៀបចំមហោស្រពម្ហូបអាហារបែបនេះដែរ​។ យើងបានចូលរួមកម្មវិធីនេះដោយមានមនោសញ្ជេតនាមិត្តភាពចែករំលែកនិងយោគយល់គ្នា។ យើងខ្ញុំសូម​ថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិ និងមិត្តទាំងឡាយ ដែលបានគាំទ្រ រួមដំណើរ និងយកចិត្តទុកដាក់ជាច្រើនចំពោះមហោស្រពម្ហូបអាហារនេះ។”

នេះជាឱកាសមួយដើម្បីបណ្ដាប្រទេសបង្កើនការផ្លាស់ប្តូរវប្បធម៌ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក  និងក៏ជាឱកាសមួយដើម្បីឧទ្ទេសនាមរូបភាពទេសចរណ៍វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិផងដដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ