09/10/2017 10:22 GMT+7 Email Print Like 0

មហោស្រពម្ហូបអាហារទ្វិបទាំង ៥ - ការសម្តែងដោយមេចុងភៅល្បីល្បាញ


មហោស្រពម្ហូបអាហារទ្វិបទាំង ៥ - ការសម្តែងដោយមេចុងភៅល្បីល្បាញ 

មហោស្រពម្ហូបអាហារទ្វិបទាំង ៥ កំពុងប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញហើយ ជាព្រឹត្តិការណ៍ជួបប្រាស្រ័យម្ហូបអាហារ ដែលមានទ្រង់ទ្រាយធំ ដើម្បីឧទ្ទេសនាមលក្ខណៈស្រស់ស្អាតក្នុងវប្បធម៌ម្ហូបអាហារវៀតណាមនិងបណ្ដាប្រទេសនៅលើពិភពលោកលោក។ ពិធីនេះបានប្រមូលផ្ដុំមេចុងភៅវៀតណាមជាង ២០ នាក់ ដ៏ល្បីឈ្មោះនៅបណ្ដាប្រទេសេនៅលើភពលោក។ ក្នុងពេល ៤ ថ្ងៃប្រព្រឹត្តិតទៅនោះ មេចុងភៅទាំង ២០ នាក់បានសម្ដែងម្ហូបគួរឲ្យទាក់ទាញចំនួន ១០០ មុខ ដោយមានលក្ខណៈវិសេសវិសាលនៃទ្វិបទាំង ៥ រួមមាន៖ អាហ្វ្រិក អាមេរិក អាស៊ី អូស្ត្រាលី និងអឺរ៉ុប។ លោកស្រី Nhat Mai រស់នៅខ័ណ្ឌទី ៨ ចូលរួមកម្មវិធីនេះបានចែករំលែកថា៖

”ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយមេចុងភៅនៅទីនេះ។ ខ្ញុំបានមកដល់ទីនេះ ពីថ្ងៃហើយនិងសង្កេតឃើញ​ថា​ គេបានផ្លាស់ប្ដូរមុខម្ហូបជារៀងរាល់ថ្ងៃ។ ប្រសិនបើចង់បរិភោគសាច់ចៀម សាច់គោ ឬមុខម្ហូបផ្សេងៗទៀត គឺប្រាប់គេពិគ្រោះយោបល់ឲ្យ។ នេះជាលើកទីមួយហើយ ដែលខ្ញុំទទួលបានការបម្រើពីមេចុងភៅទាំងនេះ ដូចនៅភោជនីយដ្ឋាន ដូច្នេះខ្ញុំពិតជាពេញចិត្តណាស់”៕

តាម  VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ