29/10/2018 09:48 GMT+7 Email Print Like 0

មហោស្រពភាពយន្តអន្តរជាតិទី ៥ បានប្រារព្ធនៅទីក្រុងហាណូយនៃប្រទេសវៀតណាម


 ទិដ្ឋភាពនៃកម្មវិធី  

 មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី ៥ បានប្រារព្ធកនៅវិមានវប្បធម៌មិត្តភាពហាណូយ នាយប់ថ្ងៃទី២៧​​ ខែតុលា ឆ្នាំ​២០១៨​។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវ​ត្តមាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោ​ក Vu Duc Dam តំណាង​ក្រសួង ស្ថាប័នមជ្ឈិម​និងតំណាងទីក្រុងហាណូយ​ផ​ងដែរ។
 
អញ្ជើញ​ថ្លែងក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បាន​សង្កត់ធ្ងន់ថា មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី ៥ នេះបាន​ផ្តល់​កិត្តិយស​ដល់​អ្នក​មាន​ទេពកោសល្យ​ក្នុងវិស័យភាពយន្ត។ មហោស្រពភាព​យន្តលើកនេះ​ បានបើក​ទូលាយ​ប្រភេទ​ភាព​យន្ត​សម្រាប់​គ្រប់​រោងភាព​យន្តក្នុងស្រុកនិងលើពិភ​ពលោក សំដៅបង្កើតឱកាស​ដ៏ល្អចំពោះ​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​វៀត​ណាម និងអន្តរជាតិជួបប្រាស្រ័យនិងចែករំលែ​កបទពិសោធ ន៍ក៏ដូចជា​ រួមចំណែក​ក្នុងការ​អភិវឌ្ឍ​​វិស័យភាព​យន្តនៅ​ក្នុងប្រទេស​វៀត​ណាម ក្នុង​តំបន់និង​លើពិភពលោក។
 
ចូលរួមក្នុង​មហោស្រពខ្សែភាពយន្តលើកនេះ មានស្នា​ដៃភាពយន្តចំនួន១៤៧រឿង​ ដែលមាន​គុណភាព​ល្អឥត​ខ្ចោះមក​ពីបណ្តាប្រទេសនិងតំបន់ដែនដីជិត​ ៥០។ ក្នុងនោះ វៀត ណាមបាននាំមកមហោ​ស្រព ខ្សែភាព​យន្ត​ជាង​ ៤០ រឿង ដែលស្ថិតនៅក្នុងក​ម្មវិធីនិងប្រភេទ​ផ្សេងៗ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ