26/11/2017 11:01 GMT+7 Email Print Like 0

មហោស្រពភាពយន្តលើកទី២០ឆ្នាំ២០១៧បានបើកនៅទីក្រុង Da Nang


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី

នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ នៅទីក្រុង Da Nang មហោស្រពភាព​យន្តវៀត​ណាម​លើកទី​២០ ឆ្នាំ២០១៧បានបើក​ជាផ្លូវការ​។ ក្រោមប្រធានបទ “ក​សាងខឿនឧស្សាហកម្មភាព យន្តសម័យ​និងម​នុស្សសាស្ត្រ” មហោស្រព​ឆ្នាំនេះ នឹងប្រព្រឹ​ត្តទៅចាប់ពីថ្ងៃទី២៤ដល់​​២៨​ ខែវិច្ឆិកា។
 
អញ្ជើញថ្លែងមតិក្នុ​ងពិធីបើក ឧបនាយករដ្ឋម​ន្ត្រី លោក Vu Duc Dam បានអះ អាងថា​ មហោស្រព​ជាឱកាស​សម្រាប់​​ទទួល​ស្វាគមន៍​សិល្បៈករ សិល្បៈការិនីនៅប្រ​ទេ​ស​អាស៊ីអាគ្នេយ៍ ​អ្នកផលិតភាពយន្តអ​ន្តរជាតិ ដែល​មាន​កិត្យានុភាព​ ប្រមូលផ្តុំនៅទី​ ក្រុង Da Nang ចូលរួមពានរ​ង្វាន់ភាព​យន្ត​អាស៊ាន ព្រមទាំង​សម្តែង​ក្តីជឿជា​ក់​ថា​ មហោស្រពនេះនឹងរួម​ចំណែកបង្កើនចំណងសាមគ្គីភាព ​មិត្តភាព​ ការជួប​ប្រាស្រ័យ រវាង​ខឿន​វប្បធម៌​ដែល​ពោរ​ពេញ​ទៅដោយ ​អត្តសញ្ញាណរបស់ជនជាតិខ្លួ​ន។ ឧប​នា​យក​រដ្ឋមន្ត្រីលោក Vu Duc Dam ក៏បានដាក់​ចេញ​នូវតម្រូវ​ការថ្មី​សម្រាប់វិ​ស័យភា​ព​យន្តវៀតណាម នាពេលខាងមុខ៖
 
“ក្នុងស្ថានភាពថ្មី ​វិស័យសិល្បៈទាំងអស់ ជាពិសេសគឺវិស័យសិល្បៈទី​៧គឺឈរនៅ ចំពោះមុខតម្រូវកា​រផ្ទេរប្រគល់ ពង្រីក​​ប្រពៃណីគួរឲ្យ​មោទនៈនៃខឿនវប្បធម៌ ដើម្បីកាន់តែមានវណ្ណកម្មសិ​ល្បៈកំពូលមានតម្លៃមនុ​ស្សសាស្ត្រ និង​​លក្ខណៈអ​ប់រំ យ៉ាងជ្រាលជ្រៅ ដើម្បីរក្សាបានតួ​នាទីរបស់ខ្លួនក្នុងប្រទេសនិងឆ្ពោះទៅប​រទេស ដើម្បី​បង្កើន​ការជួប​​ប្រាស្រ័​យវប្បធម៌និងរួមចំណែកធ្វើឲ្យ​វប្បធម៌​ប្រទេសជាតិ​កាន់ តែស្រស់បំព្រងជានិច្ច​”។
 
ក្នុង​មហោស្រព​លើកនេះ គណៈចាត់តាំងបានជ្រើសរើស​ខ្សែភាពយន្ត​ចំនួន១២៩ នៅ​​គ្រប់​ប្រភេទពី៣៤អង្គភាព​ផលិត​ភាព​យន្តលើទូទាំង​ប្រទេស និងប្រទេសអាស៊ានទាំង ​១០ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ