02/06/2017 10:21 GMT+7 Email Print Like 0

មហោស្រពផ្លែឈើភាគខាងត្បូងបានបើកនៅទីក្រុងហូជីមិញ


ទិដ្ឋភាពនៃមហោស្រពផ្លែឈើភាគខាងត្បូង 

រូមជាមួយសកម្មភាពដូចរាល់ឆ្នាំមហោស្រពឆ្នាំនេះ នៅមានការប្រឡងបង្ហាញថាសផ្លែឈើ៥មុខនិងមហោស្រពម្ហូបអាហារតាមដងវិថីអាស៊ី ដែលប្រព្រឹត្តទៅនាថ្ងៃទី១០មិថុនា។ លោក Bui Ta Hoang Vu នាយកមន្ទីទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ឆ្នាំ២០១៧នេះនឹងមានចំណុចថ្មីមួយចំនួនដូចជា ម្ហូបអាហារបានច្នៃពីផ្លែឈើនឹងបានបង្ហាញក្នុងមហោស្រព ជា​ពិសេសនឹងមានការជួបប្រាស្រ័យម្ហូបអាហាររវាងប្រទេសនានាក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងសហប្រតិបត្តិការ​ជាមួយទីក្រុងហូជីមិញ ទាំងលើវិស័យសេដ្ឋកិច្ចក៏ដូចជាការជួបប្រាស្រ័យវប្បធម៌ជាដើម”។

មហោស្រពផ្លែឈើភាគខាងត្បូងឆ្នាំ២០១៧នឹងប្រព្រឹត្តទៅពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០សីហាខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ