24/12/2019 16:17 GMT+7 Email Print Like 0

មហោស្រពផ្កាដាឡាត ២០១៩ ទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ

មហោស្រពផ្កាដាឡាត (ខេត្ត Lam Dong) ឆ្នាំ ២០១៩ ដែលកំពុងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែធ្នូ ដោយមានសកម្មភាពវប្បធម៌និងសិល្បៈគួរឱ្យចាប់អារម្មណ៍ជាច្រើននោះ បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករ។
 

មហោស្រពផ្កាដាឡាត ២០១៩ ទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ


នៅទីតាំងដែលល្បីឈ្មោះ ដូចជាសួនផ្ការបស់ទីក្រុង ជ្រលងភ្នំនៃក្តីស្រឡាញ់ និងបឹង Xuan Huong ។ល។ ចំនួនភ្ញៀវទេសចរទៅទស្សនានិងរីករាយបានកើនឡើងជាលំដាប់។ មិនត្រឹមតែនៅទីកន្លែងទេសចរណ៍ប៉ុណ្ណោះទេ សូម្បីរតែទីផ្សារនៃទីក្រុងក៏មានសភាពអ៊ូអរស្ទើរតែទាំងយប់ទាំងថ្ងៃផងដែរ។

ភ្ញៀវទេសចរ Le Tran Bao Quan មកពីខេត្ត Dong Nai បានចែករំលែកថា៖ “នេះជាលើកទីមួយហើយ ដែលខ្ញុំមកចូលរួមពិធីបុណ្យនេះ ដោយឃើញថា បរិយាកាសនៅទីនេះគឺសប្បាយណាស់ ខ្យល់អាកាសត្រជាក់ស្រួល ហើយផ្កាស្រស់ស្អាតណាស់ ខ្ញុំចូលចិត្តយ៉ាងក្រៃលែង។ លើសពីនេះទៅទៀត អាហារនិងភេសជ្ជៈនៅទីនេះមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ ហើយប្រជាជនដាឡាតមានភាពរួសរាយរាក់ទាក់ណាស់។ នាពេលខាងមុខ ខ្ញុំនឹងទៅលេងដាឡាតជាច្រើនដងទៀត ដើម្បីទស្សនាកំសាន្តនឹងសម្រស់ស្អាតរបស់ទីក្រុងផ្ការាប់ពាន់នេះជាក់ជាពុំខាន ” ។

យោងតាមស្ថិតិបឋមរបស់គណៈកម្មាធិការរៀបចំបានអោយដឹងថា ក្នុងរយៈពេលជាង ៣ ថ្ងៃនៃពិធីបុណ្យផ្កានេះ មានអ្នកទស្សនាប្រមាណ ២០ម៉ឺននាក់បានមកទស្សនា។ ទីកន្លែងសម្រាប់ស្នាក់នៅជាង ១.៨០០ កន្លែង ប្រតិបត្តិការពេញសមត្ថភាព ដើម្បីបម្រើភ្ញៀវទេសចរ។ លោកស្រី Tran Thi Vu Loan អនុប្រធានគណៈកម្មា ធិការប្រជាជន Da Lat បានអោយដឹងថា៖ “នៅក្នុងកិច្ចការផ្សព្វផ្សាយទីក្រុង Dalat បានបង្ហោះនូវព័ត៌មានអំពីមហោស្រពផ្កានេះនៅលើ គេហទំព័ររបស់ទីក្រុង។  ទន្ទឹមជាមួយគ្នានេះ តាមរយៈប្រព័ន្ធនៃការប្រើប្រាស់ផ្នែកទន់ឆ្លាតវៃរបស់ទីក្រុង ដូចជាទេសចរណ៍ឆ្លាតវៃតាមអ៊ិនធឺណិតមក ទីក្រុងក៏បានផ្សព្វផ្សាយបន្ថែមនូវខ្លឹមសារនៃមហោស្រពផ្កាទៅកាន់ប្រជាជននិងភ្ញៀវទេសចរផងដែរ”។

ក្រៅពីពិព័រណ៍ផ្កាមក មហោស្រពផ្កាលើកនេះ ថែមទាំងមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា៖ ការតាំងពិព័រណ៍ដើមឈើលំអរ bonsai; ការតាំងពិព័រណ៍ដំណើរទៅរកបេតិកភណ្ឌស្ថាបត្យកម្ម និងសប្តាហ៍វប្បធម៌តែនិងសូត្រ Lam Dong ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ