31/05/2015 09:51 GMT+7 Email Print Like 0

មហោស្រពចំណីអាហារនៅតំបន់ប៉ែកខាងត្បូងប្រារព្ធឡើង


ភ្ញៀវទទួលទានម្ហូបអាអាហារនៅមហោស្រពនេះ

មហោ​ស្រពចំណីអាហារនៅតំបន់​ប៉ែកខាងត្បូង​បានបើក​នាយប់ ថ្ងៃ​ទី២៩ខែឧសភាឆ្នាំ២០១៥​ នៅទីក្រុង​ហូជី​មិញ ប៉ែក​ខាងត្បូង​វៀត​ណាម។ មហោស្រព​នេះ បាន​បង្កើត​ឡើង​វិញ​បរិយាកាស​វប្បធម៌​ចំណី​អាហារ​នៃតំបន់​ប៉ែក​ខាង​ត្បូង ដោយមាន​ចំណុចលេចធ្លោគឺ​ពិធីបុណ្យចូល​ឆ្នាំថ្មី​ របស់ជនរួម​ជាតិខ្មែរ។ នេះគឺជា​សកម្ម​ភាព​វប្បធម៌​ទេសចរណ៍​ដ៏វិសេស​វិសេល របស់ទីក្រុងហូជីមិញ និងជាទីប្រជុំរបស់​រាល់​ផលិត​ផល​ដ៏ពិសេស​ដោយ​ឡែក​ នៃតំបន់ប៉ែកខាងត្បូង រួមចំណែកអភិរក្ស ធ្វើ​អាជី​វកម្ម​និង​ពង្រីក​តំលៃ​វប្បធម៌​ចំណីអាហារ​ជាប្រ​ពៃណី​ជាមួយ​ភ្ញៀវទេស​ចរ និង​មិត្ត​ភក្ដិ​អន្តរជាតិ។ លោក Hoang Van Ba អគ្គនាយក​រងក្រុមហ៊ុន​ភាគហ៊ុន ទេស​ចរណ៍​Phu Tho បានឲ្យដឹ​ង​ថា៖

“យើងខ្ញុំមានគោលបំណងថា មហោស្រពនេះនឹងជា​ទីកន្លែងជួប​ប្រាស្រ័យ ប្រមូល​ផ្ដុំលក្ខណៈស្អាត​នៃវប្បធម៌​ចំណីអា​ហាររបស់បណ្ដាខេត្ត​ក្រុង ជនជាតិ​នៅទូទាំង​ប្រទេស ជាពិសេស​គឺតំបន់ប៉ែក​ខាងត្បូង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ