17/12/2017 11:07 GMT+7 Email Print Like 0

មហោស្រពគ្រួសារអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន


 មហោស្រពគ្រួសារអាស៊ានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន

នាព្រឹកថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ​២០១៧ ​នៅរាជធានី​ភ្នំពេញ​ (ព្រះរាជា​ណាច​ក្រ​កម្ពុជា​) ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជា  បានរួមសហការជា​មួយស្ថានទូ​ត ​នៃបណ្ដា​ប្រទេស​ជាសមាជិក​អាស៊ាន​ រៀប​ចំ​​មហោស្រព​គ្រួសារ​អាស៊ាន ក្នុងឱកាសរំលឹកខួ​បអ​នុស្សាវរីយ៍លើក​ទិ៥០ទិវាបង្កើត​។ ថ្លែង​មតិនៅ​ទីនេះ លោកCristopher​ Montero ឯកអគ្គរដ្ឋទូតហ្វីលីពីន​ ជាប្រទេសប្រធានប្តូរវេនអាស៊ាន​ បាន​អោយដឹងថា៖ ក្រោយ​រយៈ​ពេល​​​មួយ​ឆ្នាំ​កន្លង​ទៅ  បណ្ដាប្រទេស​ជាសមាជិក​អាស៊ាន បាន​ខំប្រឹង​ប្រែង​ជាច្រើន​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ​ប្រកប​ដោយ​រឹងមាំដោយស្មារតី​៖ ចក្ខុវិស័យមួយអត្តស​ញ្ញាណ​មួយ និង​សហគមន៍​មួយ។​ មហោស្រព​គ្រួសារ​​អាស៊ាន ​ជាសកម្មភាព​ពោពេញ​ទៅដោយ​អត្ថន័យ​ ជាក់ស្ដែង ​សំរាប់បង្កើន​ការយល់​ដឹង ​ជំរុញ​ចំណង​សាមគ្គី​ភាព​ មិត្តភាព​រវាង​បណ្ដាប្រទេស​ជាសមាជិក ក្នុងសហគមន៍អាស៊ាន៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ