20/12/2015 12:11 GMT+7 Email Print Like 0

មហោស្រពខ្សែភាពយន្តឥណ្ឌា ២០១៥ត្រូវបានបើកនៅទីក្រុងហាណូយ

មហោស្រពខ្សែភាពយន្តឥណ្ឌា ២០១៥ត្រូវបានបើកនៅទីក្រុងហាណូយ

នាយប់ថ្ងៃទី១៨​នៅទីក្រុងហាណូយ បានបើកមហោស្រពខ្សែភាពយន្ត​ឥណ្ឌា ដោយមាន​ការចូល​រួម​របស់​អ្នក​ផលិត​ភាពយន្ត និងទស្សនិកជនជាច្រើនកុះករ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម​លោក Vuong Duy Bien បានចាត់ទុកថា៖

“វប្បធម៌និយាយរួម និងខ្សែភាពយន្តនិយាយដោយឡែក ជាស្ពានតភ្ជាប់ដ៏សែនសំខាន់ និងប្រសិទ្ធិភាព ដើម្បី​បង្កើន​ចំណង​មិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក និងមានមនោសញ្ជេតនារវាងប្រជាជាតិនានា។ តាមរយៈមហោស្រពលើក​នេះ ទស្សនិកជនវៀតណាម មានឱកាសមកស្គាល់ដល់វណ្ណកម្មឆ្នើម របស់ផ្នែក​ខ្សែ​​ភាពយន្តឥណ្ឌា បង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ”

​មហោស្រពខ្សែភាពយន្តឥណ្ឌាលើកនេះត្រូវបានរៀបចំឡើងនៅទីក្រុងចំនួន​៣ ហាណូយ Da Nang និង​ទីក្រុង​ហូជីមិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ