13/12/2016 09:54 GMT+7 Email Print Like 0

មហោស្រពខ្លែងអន្តរជាតិលើកទិ៧ឆ្នាំ២០១៦ទាក់ទាញភ្ញៀវទេសចរមកចូលរួមជាច្រើន


មហោស្រពខ្លែងអន្តរជាតិលើកទិ៧ឆ្នាំ២០១៦ទាក់ទាញភ្ញៀវទេសចរមកចូលរួមជាច្រើន

ក្រោយរយៈពេល៥ថ្ងៃ ដោយមានឈុតសម្ដែងគួរអោយទាក់ទាញ នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅទី​ក្រុង​ Vung​ Tau ខេត្ត Ba Ria – Vung Tau  មហោស្រព​ខ្លែងអន្តរជាតិលើកទី៧ ឆ្នាំ ២០១៦ ត្រូវបានបិទបញ្ចប់។ ក្នុងប៉ុន្មានថ្ងៃមហោស្រពប្រព្រឹត្តទៅនេះមានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើង ទាក់ទាញភ្ញៀវ​ទេសចរជាតិនិង​អន្តរជាតិជាច្រើនកុះករមកចូលរួម។ ចូលរួមមហោស្រពខ្លែងអន្តរជាតិលើកនេះ មានសិប្បករខ្លែងជិត​១០០​នាក់​មកពី២៣ប្រទេស​។ ក្រោយរយៈ​ពេល​រៀបចំ៧លើកមក មហោស្រពខ្លែងអន្តរជាតិនេះបានក្លាយទៅជាពាណិជ្ជសញ្ញា​មួយរបស់ខេត្ត Ba Ria – Vung Tau និយាយរួម និងរបស់ផ្នែកទេសចរណ៍ Ba Ria – Vung Tau​ និយាយ​ដោយឡែក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ