03/07/2017 10:46 GMT+7 Email Print Like 0

មហោស្រពកីឡាអាស៊ាន២០១៧នៅហូឡង់


មហោស្រពកីឡាអាស៊ាន២០១៧នៅហូឡង់

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Amsterdam ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Ngo Thi Hoa ឯកអគ្គរដ្ឋ​ទូតឥណ្ឌូនេស៊ី លោក I Gusti Agung Wesaka Puja និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក  Dato’ Ahmad Nazri Yusof រួមជាមួយតំណាងស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅហូឡង់ បានបើកសមហោស្រពកីឡាអាស៊ាន​ លើក​ទី ១ នៅហូឡង់។ 

ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថា៖នេះជាសកម្មភាពជាក់ស្ដែង​ រំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតអាស៊ាន ជួយឧបត្ថម្ភបង្កើនជំនួបប្រាស្រ័យជិតស្និទ្ធក្នុងតំ​បន់​។

មហោស្រពកីឡាអាស៊ានលើកនេះ មានវិញ្ញាណសារចំនួន៤ គឺ៖ ទាត់បាល វាយស៊ី រត់និងលេងកំសាន្ត។ ក្នុងរយៈពេល​មហោស្រពប្រព្រឹត្តទៅ ភ្ញៀវទស្សនានិង កីឡាករបានទទួលទានមុខម្ហូបអាហារប្រពៃណីវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ