03/05/2015 14:29 GMT+7 Email Print Like 0

មហោស្រពកីឡានិស្សិតវៀតណាមនៅទីក្រុងម៉ូស្គូ-សហព័ន្ធរុស្ស៊ី

នាថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៥ គណៈកម្មការកម្មាភិបាលសម្ព័ន្ធយុវជនវៀត​ណាម​ប្រចាំនៅសហព័ន្ធ​រុស្ស៊ីបាន​រៀប​ចំពិធីប្រារព្ធមហោស្រពកីឡានិស្សិតវៀតណាមនៅ​ក្រុងម៉ូស្គូដោយមានការចូលរួមរបស់កីឡាករកីឡាការិនី​ជាង​ ៦០០ ​នាក់មកពីមហាវិទ្យាល័យជាង២៣នៅក្នុងនិងក្រៅក្រុងម៉ូស្គូ។ ថ្លែងមតិនៅពិធី​ប្រារព្ធនេះ ​ឯកអគ្គ​រដ្ឋ​ទូត​​វៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បានលើក​ដម្កើងស្មារតីសកម្មរបស់និស្សិត​យុវជ​​ន​​ដែលបានចូលរួម​មហោស្រពកីឡា។

“ខ្ញុំឃើញថាប្អូនៗទាំងអស់មានការប្តេជ្ញាខ្ពស់ខ្លាំងក្លាពីព្រោះយើងកំពុងរួមជាមួយប្រជាជនទូទាំងប្រទេសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូង​ឯកភាពប្រទេសជាតិវៀតណាម រួមជាមួយមិត្តរុស្ស៊ីរំលឹកខួបលើកទី៧០នៃ​ទិវា​ជ័យ​​​ជំនះលើលិទ្ធិហ្វាកស៊ីត។ ស្មារតីរបស់យើងគឺលេងល្អ លេងដើម្បីសាមគ្គី លេងដើម្បីរៀនសូត្រ៕”
 តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ