08/11/2017 08:26 GMT+7 Email Print Like 0

មហាសេដ្ឋី លោក Jack Ma ជួបប្រាស្រ័យជាមួយនិស្សិត យុវជនវៀតណាម


មហាសេដ្ឋី លោក Jack Ma ជួបប្រាស្រ័យជាមួយនិស្សិត យុវជនវៀតណាម

នាល្ងាចថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ មហាសេដ្ឋី លោក Jack Ma ប្រធានសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម អេឡិចត្រូនិក Alibaba បានជូបប្រាស្រ័យផ្ទាល់ជាមួយនិស្សិតជិត ៤ ពាន់នាក់។

ទន្ទឹមនឹងប្រធានបទជុំវិញការចាប់ផ្ដើមអាជីព ការសិក្សា នៅទីនេះ លោក Jack Ma បានចែករំលែកជាមួយយុវជន​វៀតណាមអំពីអាកប្បកិរិយារស់នៅឲ្យបានត្រឹមត្រូវក្នុងជំនាន់វ័យក្មេង។ រាល់រឿងរ៉ាវដែល លោក Jack Ma បានចែករំលែកនៅទីនេះសុទ្ធតែជាមេរៀនបទពិសោធន៍ដែលលោកទទួលបានពីដំណើរការសិក្សា និងចាប់ផ្ដើមអាជីព​របស់ខ្លួន។

តាមរយៈការជួបប្រាស្រ័យនេះ លោក Jack Ma មានបំណងជំរុញថែមទៀតស្មារតីចាប់ផ្ដើមអាជីព ការថ្នៃប្រឌិតចំ​ពោះ​យុវជន និស្សិត រួមទាំងមានយុវជនវ័យក្មេងឈានមុខគេក្នុងការសិក្សា ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ​និងអនុវត្តការជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកទេស ហ៊ានគិត ហ៊ានធ្វើ ម្ចាស់ការថ្នៃប្រឌិតថ្មីក្នុងការ​ចាប់ផ្ដើមអាជីព ហើយរួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែសំបូររុងរឿង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ