10/12/2018 09:59 GMT+7 Email Print Like 0

មហាសន្និបាតនិស្សិតវៀតណាមលើកទី ១០

នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅមហាសន្និបាតតំណាងនិស្សិតវៀតណាមនៅទូទាំងប្រទេសលើកទី ១០ អាណត្តិពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣។ សន្និបាតនេះមានការចូលរួមរបស់តំណាងចំនួនប្រមាណ ៧០០ នាក់ ក្នុងចំណោមនិស្សិតវៀតណាមចំនួនទាំង ២,៤ លាននាក់នៅក្នុងនិងក្រៅប្រទេស។ មហាសន្និបាតលើកនេះនឹងបិទបញ្ចប់នាថ្ងៃទី ១១ ខែធ្នូខាងមុខ។

នៅទីនេះ អង្គសន្និបាតបានវាយតម្លៃឡើងវិញនូវសកម្មភាពរបស់និស្សិតវៀតណាមអាណត្តិពីឆ្នាំ២០១៣ ដល់ឆ្នាំ​២០១៨ ព្រមទាំងដាក់ចេញគោលដៅសម្រាប់អាណត្តិខាងមុខ។ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកនេះនឹងប្រព្រឹត្តិទៅកិច្ចសន្ទនារវាងថ្នាក់ដឹកនាំរដ្ឋាភបាលជាមួយអង្គមហាសន្និបាតផងដែរ។

លោក Nguyen Minh Triet អនុប្រធានអចិន្ត្រៃយ៍សមាគមនិស្សិតវៀតណាមបានឲ្យដឹងថា៖

“មហាសន្និបាតលើកនេះបានបោះឆ្នោតជ្រើសតាំងគណកម្មធិការប្រតិបត្តិ គណលេខានិងថ្នាក់ដឹកនាំស្នូលនៃសមាគមនិ​ស្សិតសម្រាប់អាណត្តិទី ១០ នេះ។ មហាសន្និបាតក៏បានបង្ហាញមុខក្រុមប្រឹក្សារផ្ដល់ប្រឹក្សាជាមួយនិស្សិត ដោយមានសមាជិកជាបុគ្គលឆ្នើមៗលើគ្រប់វិស័យ ដើម្បីជួយសម្រួលការងាររបស់សមាគមនិស្សិត។ នេះគឺជាប្រកាថ្មីក្នុងមហាសន្និបាតលើកនេះផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ