30/09/2018 11:25 GMT+7 Email Print Like 0

មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ គណប្រតិភូវៀតណាមចូលរួមសន្និសិទក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន


 ប្រធានគណៈបេសកកម្មតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy 

 នាយប់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋមន្រ្តីការបរទេស នៃបណ្ដាប្រទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ បា​ន​បើកសន្និសីទក្រៅផ្លូវការ នៅខាងក្រៅសម័យប្រជុំ ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​នីតិកាល​ទី​ ៧៣។ 
 
នេះគឺជា​សកម្មភាព​ជាប្រចាំឆ្នាំរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន សំដៅផ្លាស់ប្ដូរមតិអំពីបញ្ហាអន្តរជាតិ និងតំបន់ ​ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អនុរដ្ឋមន្ត្រី ប្រធានគណៈបេសកកម្ម​តំណាង​វៀត​ណាម​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋ​ទូតលោក Dang Dinh Quy ដឹកនាំគណប្រតិភូវៀត​ណាម អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំនេះ។
 
អញ្ជើញថ្លែង​មតិនៅទីនេះ លោក Dang Dinh Quy បានអះអាង​នូវតួនាទី​ជាមជ្ឈមណ្ឌល​របស់​អាស៊ាន​នៅក្នុង​តំបន់​។ លោក បានសង្តត់ធ្ងន់ថា​ សាមគ្គីភាព និង ឯកភាពអាស៊ានគឺ​ជា កត្តាសំខាន់​ក្នុងការ​រក្សាសន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់។
 
ស្ដីពីបញ្ហានៅសមុទ្រ​ខាងកើត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងជា​ថ្មីម្តង​ទៀត​នូវជំហរ​រួមរបស់​អាស៊ានដោយជំរុញឱ្យភាគីទា​ក់ទិននានា ខិតខំប្រឹង​ប្រែង​អនុវត្តន៍​សេចក្តី​ថ្លែង​ការណ៍​ស្តីអំពី​ការ​ប្រព្រឹត្ត​​របស់ភាគី​នានានៅសមុទ្រខាងកើត (DOC) ​យ៉ាងពេញលេញ និង​កសាង​ក្រម​ប្រតិបត្តិ​សំរាប់​ភាគី​នានា​​នៅស​មុទ្រខាងកើត (CO​C​) ។
 
នាថ្ងៃ​ដដែល បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបើកសន្នសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការ​សហប្រជាជាតិ​ (AUMM) ផងដែរ។ អង្គសន្និសីទបានអះអាងនូវការប្តេជ្ញាចិត្តរបស់អាស៊ាន និង អង្គការ​សហប្រ​ជា​ជាតិ ក្នុងការពង្រឹងទំនាក់ទំ​នងភាពជាដៃលើគ្រប់ជ្រុងជ្រោយ ដោយ​ឆ្ពោះទៅ​ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវរាល់​គោលដៅទស្សនវិ​ស័យអាស៊ាន ឆ្នាំ ២០២​៥និងរបៀបវារៈ របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាពផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ