29/01/2016 09:35 GMT+7 Email Print Like 0

មហាសន្និបាតបក្សលើកទី១២​ជាមហាសន្និ​បាត​ប្រជាធិបតេយ្យ​សាមគ្គី​មាន​សណ្តាប់​ធ្នាប់​និង​ប្រាជ្ញា​

បន្ទាប់ពីពិធីបិទមហាសន្និបាតបក្សលើកទី១២ អគ្គលេខាមជ្ឈឹមបក្ស​កុម្មុយនិស្តវៀតណាម នីតិកាលទី១២ លោក Nguyen Phu Trong អញ្ជើញជាអធិបតី សន្និសីទ​កាសែត​អន្តរជាតិ ​នៅមជ្ឈមណ្ឌល​សារព័ត៌​មាន​នៃ​មហា​សន្និ​បាត​។​ អ្នកកាសែតជាតិនិងអន្តរជាតិជាច្រើន រូបបានផ្តល់សំនួរស្តីពីផែនការរបស់ អគ្គលេខាបក្សនាពេលខាង​មុខ ដែល​ទាក់​ទិនទៅ លើបញ្ហាប្រជាធិបតេយ្យក្នុងបក្ស ជាពិសេសគឺសកម្មភាពសួ​រដេញដោលក្នុង​បក្ស យក​សន្លឹក​ទំនុក​ទុក​ចិត្ត ចំពោះ ដំណែងថ្នាក់ដឹកនាំមួយ​ចំនួនជាដើម។ លោកអគ្គលេខាបក្សបានឲ្យ​ដឹង​ថា ខ្លឹមសារ ពោល​ខាង​ លើត្រូវបានលើកឡើងនៅក្នុងសេចក្តី សម្រេចចិត្តមជ្ឈឹមនីតិ​កាលទី១១ ស្តីពី​ការកសាង​បក្ស និង​បាន​អនុវត្ត​នៅក្នុង​ជីវភាព​រស់ នៅជាក់ស្តែងរួចទៅហើយ។


អគ្គលេខាបក្ស Nguyen Phu TRong ធ្វើអធីបតីសន្និសីទ​កាសែតបន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១២

អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា នាពេលខាង​មុខ គណៈ​កម្មាធិការ​មជ្ឈឹម​នីតិកាល​ថ្មី នឹង​បន្ត​ជម្រុញ​ការអនុវត្ត​សេចក្តីសម្រេច​ចិត្ត​ លើកទី៤​របស់មជ្ឈឹមនេះ ដោយផ្តោតសំខាន់ទៅលើការងារ​កម្មាភិបាល ពង្រីក​តួនាទីជា អ្នកដឹកនាំនិងឃ្លាំមើលសិទ្ធិអំណាចដើម្បីកាត់បន្ថយ អំពើពុករលួយខ្ជះ​ខ្ជាយ។ គោលដៅ​នៃ​មហា​សន្និបាត​បាន​លើកត្រដែតថា កសាងអភិវឌ្ឍន៍ប្រទេសវៀតណាម ប្រជាជនសម្បូរធូធារ ប្រទេសជាតិ​ខ្លាំង​មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌​និងអរិ្យ​ធម៌។ ប្រជាធិបតេយ្យប៉ុន្តែត្រូវមាន​សណ្តាប់ធ្នាប់ ហើយសណ្តាប់ធ្នាប់ត្រូវ​ឈរលើ មូលដ្ឋាន​ពង្រីកប្រជាធិបតេយ្យ ពោលគឺ​ប្រជាធិបតេយ្យនិងសណ្តាប់ធ្នាប់ត្រូវ ដើរទន្ទឹម​ជាមួយគ្នា។

​ស្តីពីការងារបោះឆ្នោតគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ អគ្គលេខា​បក្ស លោក Nguyen Phu Trong បាន​អះអាង​ថា លទ្ធផល​នៃការបោះឆ្នោតគឺ “ត្រឹម​ត្រូវតាមទិសដៅនៃការងារត្រៀម​រៀបចំ កម្មាភិបាល” និង​មហា​សន្និបាត​នេះ ជា​“មហាសន្និបាតសម្តែងនូវស្មារតី ប្រជាធិបតេយ្យ សមាគ្គី​សណ្តាបធ្នាប់និង​ប្រាជ្ញា”។​

​លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ទៅលើពាក្យស្លោក​របស់​គណៈ​កម្មាធិ​ការ​មជ្ឈឹម​នីតិកាល​ទី១២​នោះ គឺ​អភិវឌ្ឍន៍ប្រជាជនសម្បូរធូធារប្រ​ទេសជាតិ​ខ្លាំងមាំមួន ប្រជាធិបតេយ្យ​អរិយធម៌។ ខំប្រឹង​ប្រែង​​នាំវៀតណាមក្លាយ ទៅជាប្រទេសឧស្សាហកម្ម ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ