29/01/2016 09:35 GMT+7 Email Print Like 0

មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​របស់​បក្សកុម្មុយ​នីស្ត​វៀត​ណាម​លើកទី១២ បញ្ចប់​ប្រក​បដោយ​ជោគ​ជ័យ​


សមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២បង្ហាញមុខមហាសន្និបាត (រូបថត៖VGP)

​ក្រោយពីជាង១សប្ដាហ៍ធ្វើការ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦​ មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​របស់​បក្សកុម្មុយនីស្ត​វៀត​ណាម លើកទី១២​បានប្រជុំសម័យ​បិទបញ្ចប់សំដៅសំរេចខ្លឹមសារសំខាន់ៗ​ចុង​ក្រោយ។

ជំនួសមុខឲ្យគណៈកម្មាធិការមជ្ឈឹមបក្សនិតីកាល​ទី១២ ថ្លែងមតិនៅ​ទីនេះ អគ្គ​លេខាបក្ស​កុម្មុយ​នីស្តវៀត​ណាម​នីតិកាលទី​១២​ លោក Nguyen Phu Trong បាន​ថ្លែង​អំណរ​គុណ​ដល់​តំណាង​នៃអង្គ​មហា​សន្និ​បាត​បាន​ជឿទុ​កចិត្ត​ជ្រើស​តាំង​គណៈកម្មាធិការមជ្ឈឹមបក្ស ហើយ​ចាត់ទុក​នេះជា​ការ​ទទួលខុស​ត្រូវ​និង​កិត្តិយស​​ដ៏ធំ​ធេង។

“យើងខ្ញុំសូមសន្យាចំពោះមុខអង្គមហាសន្និបាត ចំពោះមុខបក្សទាំងមូល ប្រជា​ជន​ទាំងមូលថា គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​នីតិកាលទី​១២ នឹងរួមជាមួយបក្ស​ទាំងមូល ប្រជាជនទាំង​មូល បន្ត​ពង្រី​ក​នូវ​ប្រពៃណី​ដ៏ភ្លឺស្វាង​និង​បទ​ពិសោធ​ន៍​ដ៏​ថ្លៃថ្លារបស់បក្ស សំដៅបង្កើនចំណងសាមគ្គីភាព ឯកភាពសតិអារម្មណ៍និងសកម្ម​ភាព បន្ត​ផ្លាស់​ប្ដូរ​ថ្មីគំនិត​យ៉ាង​ខ្លាំងក្លា អនុវត្តន៍ដោយច្នៃប្រឌិតនូវសតិអារម្មណ៍​លោក ប្រធានហូជីមិញ ហើយ​រក្សា​រឹង​មាំគោល​ដៅឯក​រាជ្យ​ និងសង្គមនិយម។ ផ្លាស់ប្ដូរថ្មី រចនាបទធ្វើការរបស់ស្ថានប័នដឹកនាំរបស់បក្ស ពីមជ្ឈឹមដល់តំបន់​តាម​ទិស​វិទ្យា​សាស្ត្រ ប្រជាធិបតេយ្យ ជិតស្និទ្ធិជាមួយប្រជាជន គោរពប្រជាជន​ដើម្បីប្រជាជន និយាយ​បាន​គឺត្រូវ​អនុវត្តន៍​បាន​”។ មុននោះមហាសន្និបាតបានអនុម័តលើសេចក្ដី សំរេចចិត្តនៃមហាសន្និបាតលើក​ទី១២របស់​បក្សកុម្មុយ​នីស្តវៀត​ណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ