24/01/2016 09:43 GMT+7 Email Print Like 0

មហាសន្និបាតបក្សលើកទី១២៖​ ម្ចាស់ការ​ធ្វើសមាហរណកម្ម​លើក​កំពស់​តួនាទី​របស់​វៀត​ណាម​លើ​ឆាក​អន្តរជាតិ​


ទិដ្ឋភាពនៅមហាសន្និបាតបក្សលើកទី១២ (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០១៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម បានបន្តធ្វើការពិភាក្សា​លើ​បណ្តាឯក​សារ​ដាក់ ជូន​មហា​សន្និ​បាត​។ ក្នុង​បទ​អន្តរាគមន៍​ដែល​បាន​ថ្លែង​នៅ​មហា​សន្និបាត លោក​ Thao Xuan Sung អនុប្រធានគណៈកម្មាធិការចលនា ប្រជាជនមជ្ឈឹ​ម​បានសង្កត់​ធ្ងន់​ថា ដើម្បី​ពង្រីក​បាន​នូវកម្លាំង​ពលំ​សាមគ្គី ជាតិ​ទាំង​មូល​និងបង្កើនទំនាក់​ទំនង​ជិត​ស្នីទ្ធ​រវាង​បក្ស​ជាមួយ​ប្រជាជ​ន​គឺ​គោល មាគ៌ា​​គោលនយោបាយរបស់​បក្ស​សុទ្ធតែ​មានការ ចូលរួមមតិ​របស់​ប្រ​ជាជន ជាពិ​សេស​គឺ​ស្រប​ទៅនឹង​បំណង​ប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជន។ លោក Thao Xuan Sung បានចាត់​ទុក​ថា៖

​“នាប៉ុន្មានឆ្នាំខាងមុខ ត្រូវជម្រុញការដឹកនាំកិច្ចការផ្លាស់ប្តូថ្មី ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​បង្កើន​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣។ អនុវត្តការ​ផ្តួច​ផ្តើម​គំនិត គោល​មាគ៌ា​របស់​បក្ស​ឲ្យក្លាយ​ទៅជា​គោល​នយោបាយ​ច្បាប់​របស់ រដ្ឋតាមទិសពង្រីក​លក្ខណៈប្រជាធិបតេយ្យ ដើម្បីធានាឲ្យបានគោលការណ៍ “សិទ្ធិ​អំណាច​ទាំង​ស្រុង​របស់​រដ្ឋ​គឺជារបស់ប្រជា​ជន”​។

​រួមជាមួយគ្នានោះបទអន្តរាគមន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស​វៀតណាម លោក Pham Binh Minh ស្តីពី “ដំណើរ​ការធ្វើសមាហរណកម្ម​អន្តរ​ជាតិកាន់​តែស៊ីជម្រៅ បម្រើ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នូវបុព្វ​ហេតុ​កសាង​និង​ការ ពារមាតុប្រទេសសង្គម​និយម និងលើកកំពស់តួនាទីអន្តរជាតិ របស់វៀតណាម” ក៏ បានធ្វើ​សេចក្តី​សង្ខេប​នូវ​សមិទ្ធិ ក្នុង​កិច្ចការបរទេសរបស់ប្រទេសជាតិនារយៈ៥ឆ្នាំ​កន្លង​ទៅ អះអាង​ទៅលើភាព​ត្រឹម​ត្រូវ​នៃគោល​មាគ៌ា​កិច្ច​ការ​បរទេស​ឯករាជ​ម្ចាស់​ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ឲ្យក្លាយទៅជាគោលនយោបាយកិច្ចការ បរទេស​បើក​ទូលាយ ពហុបែប ពហុភាគី និងម្ចាស់ការធ្វើសមាហរណកម្ម​អន្តរ ជាតិ​ដែល​មហា​សន្និ​បាត​បក្ស​លើកទី​១១ បានដាក់ចេញ។ លោក Pham Binh Minh បានមានប្រសាសន៍ថា៖

​“ទីមួយ ត្រូវអនុវត្តដោយព្រមៗគ្នានូវទិសដៅកិច្ចការបរទេស ដែលបានមហា​សន្និបាតបក្សលើកទី១២ អនុម័ត និង​បង្កើន​ការដឹក​នាំ​របស់បក្ស​ទៅលើដំណើរ​ការ ធ្វើសមាហរណកម្មអន្តរ​ជាតិ។ ទី២ ជម្រុញ​និង​ធ្វើឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់​ទំនងដៃគូ ជាពិសេសបណ្តាក្របខ័ណ្ឌដៃ​គូយុទ្ធសាស្ត្រ ដៃគូលើគ្រប់​វិស័យ។ ទី៣ អនុវត្ត​គ្រប់​គ្រាន់​រាល់​ការ​សន្យា​អន្តរជាតិ ដែលក្នុងនោះ​បង្កើន​ការផ្សព្វផ្សា​យរាល់ ការ​សន្យាអន្តរជាតិ និង​សេចក្តី​កំណត់​ក្នុង​ដំណើរ​ការ​អនុវត្តជាដើម”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ