23/01/2016 09:35 GMT+7 Email Print Like 0

មហាសន្និបាតបក្សលើកទី១២ពង្រីកនូវស្មារតីបើកចំហរនិងប្រជាធិបតេយ្យ

តំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់​បក្សកុម្មុយនីស្តវៀត​ណាម ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានីហាណូយ បានសំដែង​ជំនឿជាក់​ថា មហាសន្និបាតបក្ស​លើកទី​១២នឹង​ ទទួល​បាន​ជោគ​ជ័យ​ដ៏​ល្អ​ប្រ​សើរ​នាំចេញទិសដៅជា​សារវ័ន្ត ពេញ​លេញក្នុង​ការងា​រកសាង​បក្ស​ និង​អភិវឌ្ឍប្រទេស​ជាតិ​ក្នុង​អាណត្តិ​ខាង​​មុខ​នេះនិង​ឆ្នាំជាបន្ត​បន្ទាប់។ លោក Phan Van Su តំណាង​មណ្ឌល Tay Ninh ភាគ​ខាង​ត្បូង​វៀត​ណាម បាន​ចែក​រំលែក​ថា៖

“ត្រូវបានស្ដាប់ដោយផ្ទាល់របាយការណ៍នយោបាយ ក៏ដូចជារបាយការណ៍របស់​លោកអគ្គ​លេខាបក្ស​នៅ​មហា​សន្និបាត​លើក​នេះ ខ្ញុំមាន​ជំនឿជាក់ដ៏ជ្រាលជ្រៅថា​មហាសន្និ​បាត របស់យើងនឹងទទួលបាន​ជោគ​ជ័យ ហើយ​សេចក្ដី​សំរេច​ចិត្ត របស់​មហាសន្និបាតនឹងត្រូវបានអនុវត្ត ចូលក្នុងជីវភាពប្រកបដោយប្រសិទ្ធិភាព រួម​ចំណែក​ជំរុញ​ប្រទេសជាតិ​អភិវឌ្ឍកាន់តែ​ឆាប់រហ័ស លើគ្រប់វិស័យនិងនិរន្តរភាព​ក្នុងដំ​ណាក់កាល​ខាង​មុខ”​។


ទិដ្ឋភាពនៃសម័យប្រារព្ធមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២

រីឯលោក Hoang Van Toan តំណាងមណ្ឌល Vinh Phuc ភាគខាងជើងវៀតណាម​បានឲ្យដឹង​ថា៖ “ដោយ​​ស្មារតីប្រជាធិបតេយ្យ តំណាងទាំងអស់គ្នានឹង​ខំប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួន​ដើម្បី​រួមវិភាគ​ទាន​សំរាប់ឯក​សារ សំខាន់ៗរបស់បក្ស រួមវិភាគ​ទានសំរាប់ការជ្រើសតាំងមនុស្សមានសីល​ធម៌គុណធម៌ និង សមត្ថភាព​​គ្រប់​គ្រាន់ចូលរួមគណៈ​កម្មាធិការមជ្ឈឹម ចូលរួមការិយា​ល័យន​យោបាយ គណៈ​លេខា ហើយកាន់ ដំណែង​​សំខាន់បំផុត របស់បក្សនិងរដ្ឋ សំដៅបន្តដឹកនាំ​ប្រទេស​ជាតិ​ពុះពារ ការ​លំបាក​សាក​ល្បង​ក្នុង​ដំណាក់​កាល​​នាបច្ចុប្បន្ន ជំរុញ​ការអភិវឌ្ឍប្រទេស​ជាតិ រក្សារឹងមាំអធិបតេយ្យភាព​ជាតិ បូរណភាពដែនដី​ហើយ​ប្រមូល​ផ្ដុំ​កសាង​ បក្ស​ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ