21/01/2016 10:24 GMT+7 Email Print Like 0

មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២បើកកិច្ចប្រជុំបំរុង

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពី​អញ្ជើញគោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន ហូជីមិញ​នៅ​ប្រាង្គ​តំកល់​សព​លោក សមា​ជិក សមាជិការ​ចូលរួម​មហាសន្និបាត តំ​ណាង​ទូទាំង​ប្រទេសលើកទី​១២របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ បាន​បើកកិច្ចប្រជុំបំរុង ដោយ​អនុម័តនូវកិច្ចការសំខាន់ៗចំនួន៧ មុននឹងប្រារព្ធ​សម័យប្រជុំជា​ផ្លូវ នាព្រឹកថ្ងៃ​ទី២១​មករា។        មហាសន្និបាតតំណាង​ទូទាំងប្រទេស​លើកទី១២​ របស់ បក្សកុម្មុយ​និស្ត​វៀត​ណាម​ ជាការ​គូស​សញ្ញា​​ប្រវត្តិ​​សាស្ត្រ​សំខាន់ ក្នុងដំណើរ​ការផ្លាស់ប្តូរថ្មីលើ​គ្រប់ ជ្រុងជ្រោយរបស់វៀតណាម។ នេះជាការ​ពិនិត្យ​ក្នុង​បទ វិចារណកថា​ដែល​បានចុះ ផ្សាយនាថ្ងៃទី១៩មករា​លើទំព័រវែប​សាយ អេឡិច​ត្រូនិក របស់​ទីភ្នាក់​ងារ​សារព័ត៌​មាន​គុយបា Prensa Latina ។ អត្ថបទនេះបានសង្កត់ធ្ងន់ទៅ​លើ គោលដៅច្បាស់ លាស់​គឺរក្សា​សន្តិភាព ស្ថិរភាព ជម្រុញ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយនិរន្តរភាព និង​ផ្លាស់ប្តរថ្មីលើគ្រប់ជ្រុងជ្រោយ ដើម្បីកសាងប្រទេស​សម្បូធូធារ​ និងចាត់ទុក មនុស្សជាកត្តា​សំខាន់ៗ បក្សកម្មុយនិស្តវៀតណាម ដំណើរការមហាសន្និ​បាតបក្ស លើក​ទី១២នេះដោយ​ផ្តោត​សំខាន់​លើការ​នាំប្រទេសវៀតណាម ឲ្យក្លាយទៅ​ជាប្រទេសឧស្សាហកម្មទំនើប៕
 

តាម VOV5 - វិទ្យុសមម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ