30/01/2016 11:04 GMT+7 Email Print Like 0

មហាសន្និបាតបក្សលើកទី១២ជាការគូសសញ្ញាថ្មីក្នុងការកសាងនិងការពារមាតុប្រទេស


អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិនៅរាត្រី សមោសរអបអរសាទរជោគជ័យនៃមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម

រាត្រីសមោសរអបអរសាទរជោគជ័យ នៃមហាសន្និបាតតំណាង ទូ​​ទាំង​ប្រទេសលើកទី​១២របស់​បក្សកុម្មុយ​និស្តវៀត​ណាម បានប្រព្រឹត្តទៅនាយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ សិល្បៈករ សិល្បៈ​ការីនី​ជាង​១.៥០០នាក់ បានសម្តែងសិល្បៈស្ងើចសរ​សើរអំពីបក្សភ្លឺស្វាង ស្ងើចសរសើរលោក​ប្រធាន​ហូជី មិញ​និង​ប្រជា​ជាតិវៀ​តណាម វីរៈភាព ព្រមទាំងសម្តែងនូវទំនុកទុកចិត្ត​ដ៏មោះមុត ជានិច្ច​របស់​ប្រជាជន​ទៅលើការ​ដឹក​នាំរបស់​បក្សកុម្មុយ​និស្តវៀតណាម។ អញ្ជើញ​ចូលរួមកម្មវិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានមានប្រសាសន៍ថា៖

​“យើងរួមគ្នាកត់ត្រាក្នុងដួងចិត្តនិងប្តេជ្ញាអនុវត្តល្អពាក្យទន្មានរបស់ លោក​ប្រធានហូជីមិញ គឺរក្សា​សាមគ្គីភា​ព​ក្នុង​បក្ស​ដូច​ជារក្សាកែវ​ភ្នែក របស់ខ្លួនដែរ។​ ធ្វើ យ៉ាងមេច​ដើម្បី​បក្សកុម្មុយ​និស្ត​វៀត​ណាម ជាបក្ស​ដឹក​នាំប្រ​ជាជ​ន​ឆ្ពោះទៅគោ​ល មាគ៌ាដែលជាជម្រើសរបស់បក្សរបស់ លោកប្រធានហូជីមិញនិងរបស់ប្រជាជន។ ខ្ញុំសង្ឃឹមថា គណៈក​ម្មាធិការ​បក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច​រណសិរ្សមាតុភូមិ និងប្រ​ជាជន​សាមគ្គី​គ្នាជម្រុញ​ចលនា​ប្រឡង​ប្រណាំ​ស្នេហា​ជាតិ ដោយមានការ ផ្សាភ្ជាប់សកម្មភាពអប​អរសាទរ​បក្ស អបអរ​សាទ​រនិទាឃៈ​រដូវ​ជាមួ​យ​នឹង​ការ​ផ្សព្វ​ផ្សាយ នូវជោគជ័យនៃមហាសន្និបាត​បក្សលើកទី១២ ខំប្រឹងប្រែងនាំវៀត​ណាម ក្លាយ​ទៅជាប្រទេស​ឧស្សាហកម្ម​តាមទិសទំនើប​ជាសារវ័ន្ត”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ