23/01/2016 09:35 GMT+7 Email Print Like 0

មហាសន្និបាតបក្សលើកទី១២៖សាធារណ​មតិ​អន្តរជាតិ​វាយ​តម្លៃ​ខ្ពស់​នូវយថា​ទស្សន៍​សេដ្ឋកិច្ច​របស់​វៀត​ណាម​


សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវ យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនៅតែ​ជា ប្រធាន​បទ​ដែល​បានសារព័ត៌​មាន​អន្តរជាតិ​យក​ចិត្ត​ទុកដាក់ ហើយបញ្ហាមួយក្នុង ចំណោម​បញ្ហាទា​ក់ទា​ញចម្បង​គឺគោល​នយោបាយ​សេដ្ឋកិច្ច​និង​យថា​ទស្សន៍ អភិវឌ្ឍន៍​របស់វៀតណាម​នាប៉ុន្មានឆ្នាំខាងមុខ។ អ្នកជំនាញការអន្តរជាតិ​នានា បាន​វាយ​តម្លៃ​សកម្ម​ទៅលើ​ការ​ខំប្រឹង​ប្រែង​កែទម្រង់ របស់វៀតណាមដោយចាត់​ទុកថា វៀតណាម​គប្បី​ឆ្លៀត​យក​ឱកាស​បច្ចុប្បន្ន ​ដើម្បី​អាច​ក្លាយ​ទៅជា​មជ្ឈ​មណ្ឌល នាំចេញជួរមុខនៅទ្វីបអាស៊ី។ អ្នកជំនាញ​ការអំពីវៀត​ណាម លោក​ Christian Lewis បាន​ពិនិត្យ​ថា បន្ទាប់​ពីមហាសន្និបាតបក្សលើកទី១២ វៀត ណាម​នឹង​បន្តក្តាប់​ជាប់​គោល​នយោបាយ​កែទ​ម្រង់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ នា​បច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញការ Carl Thayer នៅវិទ្យាស្ថាន ការពារ​ជាតិ​អូស្រា្តលី ក៏បានពិនិត្យ​ថា បន្ទាប់ពីមហាសន្និបាតបក្សលើកទី១២នេះ គោល​នយោបាយ​កិច្ចការ​បរទេស​របស់​វៀត​ណាម​បន្តផ្សាភ្ជាប់​ ជាមួយនឹងបញ្ហា​ចំនួន៣គឺកំណើនសេដ្ឋកិច្ច សមាហរណកម្ម​អន្តរជាតិ និង​បង្កើន​សមត្ថភាព​យោ​ធា។ តាមលោក Thayer ថា វៀតណាមនឹងជម្រុញដំណើរការ ធ្វើ​សមាហរណកម្ម អន្តរជាតិ​ក្នុង​នោះ​សមាហរណ​កម្ម សេដ្ឋកិច្ចជាអាទិភាពចំបង។

​ពិនិត្យអំពីបរិយាកាសវិនិយោគនៅវៀតណាម អត្ថបទស្តីពីមហា​សន្និបាត បក្សលើកទី​១២បានចុះ​ផ្សាយ​ក្នុងថ្ងៃដដែល​លើទំព័រវែប​អេឡិកត្រូនិក “Finacial Times” បានចាត់​ទុក​ថា វៀត​ណាម​កំពុ​ង​ទទួល​បាន​ផល​ប្រយោជន៍​ពីការ​ ដែល​អ្នកផលិតនានាកំពុងស្វែងរកទីតាំងថ្មី សំដៅកាត់បន្ថយចំណាយ បន្ទាប់​ពីស្ថាន ភាព​បង្កើន​ប្រាក់បៀវត្ស​នៅប្រទេស​មួយ​ចំនួន ដូចជាថៃនិងចិន។ ក្នុងពេលជាមួយ​គ្នានោះ Japan Timesរបស់ជប៉ុនបាន​ដក​ស្រង់​ការពិនិត្យ នៃមូលនិធិអន្តរជាតិ IMF បានចាត់ទុកថា ប្រសិនបើសម្រេចបាន កំណើន GDP ក្នុងកម្រិត៧%ក្នុង១​ឆ្នាំ​ នារយៈពេល៥ឆ្នាំខាងមុខ​វៀតណាមនិង ក្លាយទៅជាខឿនសេដ្ឋកិច្ចមួយ​អភិវឌ្ឍ​ឆាប់​រហ័ស​បំផុត​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ