22/01/2016 09:34 GMT+7 Email Print Like 0

មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម៖ជំនឿជាក់ទៅលើឱកាសថ្មី ជ័យជំនះថ្មី


មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម៖ជំនឿជាក់ទៅលើឱកាសថ្មី ជ័យជំនះថ្មី

នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាល​ទី១២ ត្រូវបាន​ប្រារព្វ​ឡើង​ជា​ផ្លូវ​ការ​នៅទី​ក្រុង​ហាណូយ។ ក្នុងឱកាស​នេះ បណ្ដា​កាសែតធំៗក្នុងប្រទេស បានសំរិតសំរាំងនូវខ្លឹមសារ​ជាច្រើន ដើម្បី​អបអរ​សាទ​រព្រឹត្តិការណ៍ នយោបាយដ៏សែនសំខាន់នេះនៅវៀតណាម។

​ក្នុងទំព័រដើមកាសែត Nhan Dan (ប្រជាជន ) ចេញផ្សាយថ្ងៃទី២១មករា បាន​ដាក់​ជួរអក្សរ៖ បក្សកម្មុយនីស្ត​វៀត​ណាម​រុង​រឿង​ជា​និច្ច រួម​ជាមួយ​នោះគឺរូបភាព​លោក​ប្រធាន​ហូជី​មិញ និង​បទ​សរ​សេរ​មាន​ចំណង​ជើង​ថា៖ លោក​ប្រធាន​ហូជីមិញ​រស់ជានិច្ច ក្នុងបុព្វហេតុរបស់យើង។ នៅទំព័រដើមនេះក៏មាន​បទវិចារណក​ថាឆ្ពោះ​ទៅមហា​សន្និ​បាត ជឿជា​ក់​បន្តបោះជំហានក្នុង​ដំណាក់កាលថ្មី។ តាមបទសរសេរ​នេះ ក្រោយ​រយៈពេល​៥ឆ្នាំ អនុវត្ត​សេចក្ដី​សម្រេច​របស់​មហាសន្និ​បាតទី​១១ របស់​បក្សកម្មុយនីស្តវៀតណាម ក្រោមការដឹក​នាំរបស់បក្ស វៀតណា​ម​បាន​ខំប្រឹង​ប្រែង​ឆ្លងកាត់រាល់ការលំបាកសាកល្បង ដើម្បីទទួលអោយបានសមិទ្ធិ​ផលសំខាន់ជាច្រើន។

​កាសែត Quan Doi Nhan Dan (កងទ័ពប្រជាជន) បានចេញលេខពិសេស ដើម្បី​អប​អរ​សាទ​រម​ហា​សន្និ​បាត​បក្ស​កម្មុយ​នីស្ត​វៀតណាម នីតិកាលទី១២។ ក្នុងទំព័រដើម​បានចុះផ្សាយរូបភាព​លោកប្រធានហូជីមិញ ហើយ​ដក់​ស្រង់​ពាក្យ​សំដីរបស់​លោកអ៊ំ​៖ បក្សយើងជាសិលធម៌ ជា​អរិយធម៌ ជាឯករាជ្យ ឯកភាព ជាសន្តិភាព និងភាពសម្បូរ​ធូធារ​។ ទន្ទឹម​នឹង​នោះជា​បទ វិចារណកថា៖ឱកាសថ្មី សក្ដានុភាពថ្មី ដោយអះអាងថា៖មហាសន្និបាតបក្សទី១២ បាន​គូស​សញ្ញាសំខាន់ អំពីការអភិវឌ្ឍន៍ខ្លាំងក្លា អំពីកាត្រិះរិះ​ការ​យល់​ដឹង និង​ស្ថាន​ភាព​ដឹក​នាំផ្លាស់​ប្តូរ​ថ្មី​របស់​បក្ស ក្នុង​៣ទស្សវត្ស៍កន្លងទៅ​ក្នុងឱកាស​នេះដែរ កាសែតកងទ័ពប្រជាជនក៏បានចុះផ្សាយរូប​ភាព និងបទសរ​សេរ
ជាច្រើន ដូច​ជា៖ ទំនុកទុកចិត្តចំពោះវាសនាថ្មី ឬមោទនភាព​ឈាន​ទៅមុ​ខ …លៗ

ក៏ក្នុងថ្ងៃនេះដែរ បណ្ដាកាសែត Lao Dong, Tien Phong, Tin Tuc និងកាសែតជា​ច្រើនទៀត របស់វៀតណា​ម ក៏បាន​ជូន​ព័ត៏មាន ស្ដីអំពីខ្លឹម​សារនៃមហាសន្និ​បាត នីតិកាលទី១២​នេះ និង​បណ្ដា​សកម្ម​ភាព​អបអរ​សាទរ​មហា​សន្និ​បាត នៅតំ​បន់​នានា​ក្នុង​ទូទាំងប្រទេសដែរ៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ