22/01/2016 09:34 GMT+7 Email Print Like 0

មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ត្រូវបានបើកជាផ្លូវការ


មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ត្រូវបានបើកជាផ្លូវការ

នាព្រឹកថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៦ មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិ​កាលទី១២ត្រូវបាន​ប្រារព្វ​ឡើង​ជាផ្លូវ​ការ​ដ៏មហោឡារឹក នៅទីក្រុងហាណូយ​។ អង្គ​សន្និបាត​ចំនួន​ជាង​មួយ​ពាន់​ប្រាំ​រយ​នាក់​បាន​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត លើក​នេះ ដោយប្រធានបទ៖ បង្កើនការកសាងបក្សស្អាតស្អម រឹងមាំ ពង្រីកកម្លាំងប្រជា​ជាតិ​ទាំង​មូល និង​ប្រជាធិបតេយ្យ សង្គមនិយម ជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ​ព្រមៗ ជាមួយការផ្លាស់ប្តូរថ្មី ការពារ​រឹង​មាំ​មាតុ​ប្រទេស រក្សាបរិយាកាសសន្តិភាព​ស្ថិរភាព ខំប្រឹងប្រែង​នាំវៀតណាម ក្លាយទៅជាប្រទេស​ឧស្សាហកម្ម តាម​ទឹស​ទំនើប​​ជាសារវ័ន្ត។

​ថ្លែងសន្ទរកថាបើកមហាសន្និបាត សមាជិកការិយាល័យនយោបាយ និងជា​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​សង្កត់ធ្ងន់ថា៖ មហាសន្និបាត​នីតិកាលទី១២នេះ ដើរតួនាទីប្រវត្តិសាស្ត្រដ៏ធំ​ធេង ចំពោះ​ប្រទេស​ជាតិ​។

​“​មហាសន្និបាត ទី១២នេះរបស់បក្សកម្មុយនីស្តវៀតណាម មានអត្ថន័យដ៏ធំ​ធេង កំណត់ទិស​ដៅ លើក​ទឹក​ចិត្ត​បក្ស​ទាំង​មូល ប្រជា​ជន​ទាំងមូល និងកងទ័ព​ទាំង​មូល បង្កើនការកសាងបក្សស្អាត​ស្អម រឹង​មាំ ពង្រីក​កម្លាំង​របស់​ប្រទេស​ជាតិ​ទាំងមូល។ មហាសន្និបាតលើកនេះ ជាមហាសន្និបាតសាមគ្គីភាព ប្រជាធិបតេយ្យ​ផ្លាស់ប្តូរថ្មី បង្ហាញ​នូវ​សុឆ័ន្ទះ និងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិ​ទាំងមូល ដើម្បី​ប្រទេសវៀតណាមមួយ ប្រជាជនសម្បូធូ​ធារ ប្រទេស​ខ្លាំង​មាំមូន សមភាព យុត្តិ​ធម៌ និងអរិយធម៌ ឈានឡើងលិទ្ធិសង្គម​និយម។”

​នៅមហាសន្និបាតលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​ថ្លែង​របាយការណ៍​របស់​គណៈ​កម្មាធិ​ការ​មជ្ឈឹម​បក្ស នីតិ​កាលទី១១ អំពី​បណ្ដាសំ​ណុំឯក​សារដាក់​ជូន មហាសន្និបាត។ សង្កត់​ធ្ងន់​ទៅលើ​សមិទ្ធិ​ផល​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​ផ្លាស់​ប្តូរថ្មី អគ្គ​លេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ ៥ឆ្នាំខាងមុខនេះ នឹង​មាន​បំរ៉ែ​បំរួល​ស្មុគ្រស្មាញ​ជាច្រើន ជះឥទ្ធិពលផ្ទាល់ទៅលើ​ប្រទេសជាតិ បង្កើតឱកាស​និងឧបសគ្គជាច្រើន។ ដូច្នេះ អគ្គលេខាបក្ស ក៏បាន​សង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់​ចំនួន៦ ក្នុងអាណត្តិ​មហាសន្និបាតទី១២នេះ​ដែល​ក្នុង​នោះ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដើរតួនាទីសំខាន់ កសាងបក្សជា​គន្លឹះ បន្ត​ផ្លាស់ប្តូរថ្មី​ការ​ត្រិះរិះ ប្តេជ្ញា​ចិត្ត​រក្សា​ឯក​រជ្យប្រ​ជាជាតិ លិទ្ធិសង្គមនិយម​ដោះស្រាយរាល់​ បញ្ហាថ្មីដែលទើបកើតមានឡើងប្រកបដោយ ប្រសិទ្ធិភាព ឯកភាព និងធ្វើសមាហរណកម្ម។

​ក៏ក្នុងព្រឹត្តិការណ៍នេះ វិទ្យុសម្លេងវៀតណាម សូមដកស្រង់របាយការណ៍​ របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅ​មហាសន្និបាតនេះ ដោយប្រ​ធានបទ៖ ដាក់ផលប្រយោជន៍​ជាតិ ជនជាតិលើបង្អស់៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ