30/03/2015 14:19 GMT+7 Email Print Like 0

មហាសន្និបាត IPU-132៖វៀតណាមជំរុញពិភពលោកសន្តិភាព១


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang 

នាយប់ថ្ងៃទី២៨​ខែមិនាឆ្នាំ២០១៥ មហាសន្និបាត​សហភាពអន្តរសភាពិភពលោក លើកទី១៣២​(IPU-132) ត្រូវ​​​​បានប្រារព្វ​ឡើងជាផ្លូវការ នៅ​អគាររដ្ឋសភា​រដ្ឋធានី​ហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់​ថា៖ វៀតណាមមោទនភាពយ៉ាងខាំង ដោយ​បាន​រៀប​ចំ​មហាសន្និ​បាត IPU-132  នៅ​ទីក្រុងហាណូយ។ លោក Truong Tan Sang បាន​អះអាង​ថា៖ ការ​ចែករំ​លែកយល់ដឹង​រួម អំពី​សន្តិភាព ស្ថិរភាពជាបុព្វហេតុសំខាន់ ដើម្បីអភិវឌ្ឍន៍ចីរភាព។ លោក Truong Tan Sang បានអះអាង​ថា៖ “អាទិ​​ភាព១ក្នុង​ចំណោម​អាទិភាព នៃរបៀបវារះ​លើកនេះគឺ៖ ក្លាយពាក្យសំដី​ទៅជាទង្វើ ដើម្បី​ច្បាប់​គោល​ការ​ណ៍ នៃច្បាប់អន្តរជាតិ ត្រូវបានគោរព​បណ្ដាកិច្ច​ព្រមព្រៀង រវាងបណ្ដាប្រទេសត្រូវ​អនុវត្តយ៉ាងម៉ត់ចត់ រាល់​​ជំលោះត្រូវដោះ​ស្រាយ​ដោយសន្តិវិធី និងជនជាតិមានសិទ្ធិសម​ភាពស្មើគ្នា។ វៀត​ណាម​នឹង​ធ្វើ​អស់​ពី​កម្លាំង​​កាយ​ចិត្តរបស់ខ្លួនដើម្បីកសាងពិភពលោក មួយប្រកបដោយសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​​សម្បូរ​រុង​រឿង​៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ