13/09/2015 12:19 GMT+7 Email Print Like 0

មហាសន្និបាត AIPA លើកទី ៣៦ បានបិទបញ្ចប់ជាផ្លូវការនៅម៉ាឡេស៊ី


មហាសន្និបាត AIPA លើកទី ៣៦ បានបិទបញ្ចប់ជាផ្លូវការនៅម៉ាឡេស៊ី (Image: VNA)

នៅសម័យបិទបញ្ចប់នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៥ ប្រធាន AIPA លើកទី៣៦ និងជាប្រធានសភាជាន់ទាបប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី លោក Amin Haji Mulia បានអះអាងថា៖ AIPA លើកទី ៣៦ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដោយ មានការចូលរួមយ៉ាងសកម្មរបស់អង្គសន្និសីទមកពីប្រទេសជាសមាជិក AIPA ទាំងឡាយ។ លទ្ធផលនៃមហាសន្និបាតលើកនេះនឹងរួមចំណែកសកម្មក្នុងការទទួលបានគោលដៅសំខាន់របស់សហគមន៍អាស៊ាន។  ក្នុងរយៈពេលប្រារព្ធឡើង មហាសន្និបាតក្រោមប្រធានបទ “តភ្ជាប់សហគមន៍
អាស៊ានឆ្ពោះទៅប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាកត្តាស្នូលដើម្បីការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ” បណ្ដា​គណៈ​ កម្មាធិការរបស់ AIPA បានពិភាគ្សានិងផ្លាស់ប្តូរមតិជាមួយគ្នាអំពីបណ្ដាបញ្ហា អន្តរជាតិនិងក្នុងតំបន់។ ទន្ទឹមនឹងនោះ អង្គសន្និសីទនានាបានអនុម័តលើសេចក្តី សម្រេចចិត្តចំនួន ២៥ស្តីអំពីបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ។ បញ្ហាសមភាពភេទនិងជនចាស់ជរាក៏ត្រូវបានផ្តោតការយកចិត្តទុកដាក់ផង​ដែរ​៕​

តាម VOV5 –  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ