17/09/2015 09:13 GMT+7 Email Print Like 0

មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ


មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ (Image: VNA)

នារសៀល​ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៥​ (ម៉ោងតំបន់) សម័យប្រជុំលើកទី​៧០ នៃមហាសន្និ​បាត អ.ស.ប. បាន​បើក​ជាផ្លូវការ​ក្រោម​ការ ធ្វើអធិបតីរបស់​ប្រធាន មហាសន្និវបាត លោក Mogens Lykketoft និង​អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon។ ខ្លឹមសារ​ស្នូលនៃ​សម័យប្រជុំ​លើក​នេះគឺការជួយ​ឧបត្ថម្ភ​បណ្ដា ប្រទេស​ជា​សមាជិក​អនុវត្ត​របៀបវារៈ ស្តីពីការអភិវឌ្ឍន៍និរន្តភាព​ដល់​ឆ្នាំ​២០៣០ ដែល​គ្រោង​នឹង​ត្រូវ​បាន​អនុម័ត​នៅ​សម័យ​​ប្រជុំជាន់​ខ្ពស់នៃ​មហាសន្និ​បាត នាសប្តា​ហ៍ខាងមុខ។ ដើម្បីសម្រេច​របៀបវារៈ​ពោលខាងលើ​មហា​សន្និបាត​នឹង​អនុវត្ត​កម្មវិធីមួយ ដោយមានខ្លឹមសារសំខាន់ចំនួន ៤ គឺ៖ ជំរុញ​អនុវត្តគោលដៅ​អភិវឌ្ឃន៍ និរន្ត​ភាព ពង្រឹង​តួនាទីនិងការចូលរួមរបស់​អ.ស.ប. ក្នុងបញ្ហាសន្តិសុខ​និង សន្តិភាព ធានា​សិទ្ធិ​មនុស្ស​ជាពិសេស​យក​​ចិត្ត​ទុកដាក់​ ដល់តម្រូវការនៃប្រជាពល រដ្ឋរាប់លាននាក់ដែលរង​ឥទ្ធិពល​ដោយ​ជំលោះ​និង​អាសន្ន​រោគ ការ​​គ្រប់​គ្រង មហា​សន្និបាតនិងគាំទ្រការខំ​ប្រឹង​ប្រែង កែទម្រង់​សកម្មភាព​របស់ អ.ស.ប.៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ