18/10/2014 13:41 GMT+7 Email Print Like 0

មហាសន្និបាតអន្តរសភាពិភពលោកលើកទី ១៣១ បានបិទបញ្ចប់

នាថ្ងៃទី១៦ខែតុលាឆ្នាំ២០១៤  សម័យប្រជុំពេញអង្គចុងក្រោយរបស់មហាសន្និបាត  អន្តរ​ស​ភា​ពិ​ភព​លោកលើកទី ១៣១ បានប្រព្រឹត្តទៅ នៅទីក្រុង Geneva​​ ស្វីស  ក្រោយរយៈពេល ៤ ថ្ងៃ​ធ្វើ​ការ​។ ថ្លែងមតិក្នុងសម័យបិទបញ្ចប់កិច្ចប្រជុំ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន​អះ​អាង​ថា៖ មហាសន្និបាតអន្តរសភា IPU លើកទី ១៣១ បាន​បិទ​បញ្ចប់ ​ប្រកប​ដោយ​​ជោគ​ជ័យ តាមផែនការដែលត្រូវបានដាក់ចេញ ដោយមានការពិភាក្សាដ៏ស្មោះត្រង់និងមានប្រសិទ្ធភាព។
 
សមាជិកសភារបស់ Bangladesh លោក Saber Chowdhury ត្រូវបាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​នៃ​មហា​សន្និបាត IPU លើកទី ១៣២។ ស្តីអំពីមហាសន្និបាត IPU លើកទី ១៣២ ខាង​មុខ​ ដែល​វៀត​ណាម ដើរតួនាទីប្រទេសម្ចាស់ផ្ទះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកច្បាស់ថា៖ “ឆ្នាំ ២០១៥ គឺជារបត់សំខាន់មួយក្នុង​កាលៈទេសៈ​សហគមន៍​អន្តរជាតិ​បូក​សរុប​ ដំណើរការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហរត្សរបស់ អ.ស.ប.និងត្រៀមរៀបចំឈា​ន​ឡើង​​ដំណើរការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព។ នេះក៏ជាពេលវេលាសម​ស្រប​ ដើម្បី​សមាជិកសភាគ្រប់រូបបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទី សម្លេង និងទស្សនៈរបស់ខ្លួន។ ដោយ​ហេតុ​នេះ យើងខ្ញុំបាននាំចេញប្រធានបទពិភាក្សារួមនៃ មហាសន្និបាត IPU លើកទី ១៣២ គឺ “សភា​និង​ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ចីរភាព ក្រោយឆ្នាំ ២០១៥។”

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ក៏បានសង្កត់ធ្ងន់ថា៖ រដ្ឋ​ស​ភា​វៀ​ត​ណាម​ទទួលរៀបចំមហាសន្និបាតលើកទី ១៣២ គឺជាមោទនភាពដ៏ សំ​ខាន់​ដែល​បង្ហាញ​នូវ​ការ​ចូល​រួម​យ៉ាង​សកម្មនិងការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ក្នុងបណ្ដាសកម្មភាពរបស់ IPU និយាយដោយឡែកនិងរបស់សហគមន៍អន្តរជាតិ និយាយារួម៕


តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ