10/12/2015 09:41 GMT+7 Email Print Like 0

មហាសន្និបាតអន្តរសភាទ្វីបអាស៊ីលើកទី ៨


មហាសន្និបាតអន្តរសភាទ្វីបអាស៊ីលើកទី ៨ (Image: APA)

នាព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញកម្ពុជា មហាសន្និបាត​អន្តរសភាទ្វីប​អាស៊ីលើកទី​៨  (APA 8) បាន​បើក​ជាផ្លូវការ។ មហាសន្និបាត​លើក នេះមានការចូលរួមរបស់ថ្នាក់ដឹកនាំ និង​តំណាង​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​​នៃ​ប្រទេសជាសមាជិករបស់ APA ។ ដោយប្រធានបទ «ការជំរុញសន្តិភាព​ការផ្សះផ្សា​និង​កិច្ច​សន្ទនា​ក្នុង​អាស៊ី​» មហាស​ន្និបាត​លើកនេះនឹងប្រមូលផ្តុំ​ទៅលើការ​ខ្វែង​គំនិត​រវាង​ប្រទេស​នានា​កសាង​និង​អនុវត្ត​វប្បធម៌​សម្រុះ​សម្រួល​សំដៅជំរុញសេដ្ឋកិច្ច ក្នុងតំបន់ឲ្យមានការ​អភិវឌ្ឍន៍។ នៅកិច្ចប្រជុំ​បំរុងដែលបានប្រព្រឹត្តទៅ នារ​សៀល​ថ្ងៃទី​៨ ខែ​ធ្នូ ក្រុមប្រឹក្សារគ្រប់គ្រង APA​ បានពិភាក្សា​និង​អនុម័ត​លើ របៀប​វារៈ​សំរាប់​កិច្ច​ប្រជុំ​ជាផ្លូវ​ការ​និង​ការ​បោះ​ឆ្នោតជ្រើស​តាំងប្រធានអនុប្រធាន និងអ្នករបាយការណ៍នៃមហាសន្និបាត​ទន្ទឹមនឹង​នោះ អង្គ​សន្និ​សីទ​​នឹង​ផ្តល់​មតិ ចំពោះបទថ្លែងសន្ទរៈកថាបើក​កិច្ចប្រជុំក្រុមប្រឹក្សារគ្រប់​គ្រង APA របស់​ប្រធាន ព្រឹទ្ធសភា​ប៉ាគីស្ថាន​និង​ជាប្រធាន APA  លោក Mian Raza Rabbani ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ