27/03/2015 14:20 GMT+7 Email Print Like 0

មហាសន្និបាតសហភាពអន្តរ​សភាពិភព​លោក IPU-132 និង​សម័យប្រ​ជុំ​ទាក់​ទិន​នានា


មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 និងសម័យប្រជុំទាក់ទិននានា (VOV)

សម័យប្រជុំមហាសន្និបាតលើកទី១៣២ នៃសហភាពអន្តរសភា​ពិភពលោក ​(IPU-132) និង​សន្និសីទ​ទាក់​ទិន​នា​​នា​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី២៨ខែមិនាដល់ថ្ងៃទី១ខែមេសាឆ្នាំ២០១៥ នៅ​ទីក្រុង​ហាណូយ​ភាគ​ខាង​ជើង​វៀត​ណាម​។ ព្រឹត្តិការ​​ណ៍នេះ បានទាក់ទាញការចូលរួម​របស់គណៈប្រតិភូអន្តរជាតិ ជាង១៦០រួមមាន​សភា​នៃ​ប្រ​ទេសសមាជិក IPU សមាជិកចង​សម្ព័ន្ធអង្គការ និងភ្ញៀវអញ្ចើញអន្តរ​ជាតិ។

នៅមហាសន្និបាត សមាជិកសភាពីបណ្ដាកន្លែងលើពិភពលោក នឹងចូលរួម​ពិភាក្សាអំពីប្រធានបទ បណ្តា​គោល​ដៅអភិវឌ្ឍន៍​ដ៏ចីរភាព ប្រែក្លាយពាក្យ​សម្ដី​ក្លាយទៅជាសកម្ម​ភាព។ មហា​សន្និ​បាត​នឹង​អនុ​ម័ត​លើ​ពង្រាង​សេចក្តី​សំរេចចិត្ត ​នៅគណៈកម្មាធិការចំនួន៤អំពីសន្តិភាព និងសន្តិសុខអន្តរជាតិអភិវឌ្ឍន៍​ដ៏ចីរភាព​ហិរញ្ញ​វត្ថុ​ និងពាណិជ្ជកម្មប្រជាធិបាតេយ្យ និង​សិទ្ធិមនុស្សនិង​បណ្ដាបញ្ហា​អង្គការ​សហប្រ​ជាជាតិ។ សន្និ​សីទ​សមាជិ​ការសភាដោយមានការ​ចូលរួម​របស់​សមាជិការសភា ចំនួន២០០នាក់នឹងរំលឹកខួបលើកទី៣០នៃ​ទិវា​បង្កើត​យន្តការ​សន្និសីទ​សមាជិកាសភា។

ទន្ទឹមនឹងនឹងកិច្ចប្រជុំរបស់មហាសន្និបាត សមាគមអគ្គលេខា​ធិការអន្តរសភា​(ASGP) នឹង​ប្រជុំដើម្បី​ពិភាក្សា​អំពី​ប្រធាន​បទ​ស្វែងរករូបសណ្ឋានស្ថាប័ន​ឧបការី​ សកម្មភាពដោយប្រសិទ្ធភាព។​ ​ក្នុង​ក្រប​ខ័ណ្ឌ​មហា​សន្និ​បាត​​លើកទី​១៣២របស់ IPU វេទិការ​សមាជិកស​ភាវ័យ​ក្មេង​នឹង​ប្រជុំ​នឹង​ពិភាក្សា​ និង​នាំ​ចេញ​ទស្សនៈ​របស់​មជ្ឈ​ដ្ឋាន​ជនវ័យ​ក្មេង​អំពីពង្រាង​សេចក្តីសំរេចចិត្តចំនួន២ គឺសង្គ្រាមបណ្ដាញ​internet និង​បង្កើត​យន្ត​ការថ្មី​អំ​ពី​​គ្រប់​​គ្រងប្រភពទឹក។

ក៏ក្នុងក្របខ័ណ្ឌសកម្មភាពជួយជ្រោមជ្រែង IPU​132 ចាប់ពីថ្ងៃទី២៧ដល់២៩​ខែមិនាឆ្នាំ២០១៥ សកម្ម​ភាព​ជា​ច្រើន​រំលឹកអំពីបុណ្យទំនៀម​ទំលាប់ប្រពៃណីរ​ បស់បណ្ដាជនជាតិ​វៀតណាម​នឹង​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​វប្បធម៌​​​ទេសចរណ៍ បណ្ដាជនជាតិវៀតណាម​ (Dong Mo-Son Tay - ហាណូយ)។ នេះជា​ឱកាស​លើក​តម្កើង​ឧទ្ទេស​នាម​ជាមួយមិត្តភក្តិ​អន្តរជាតិ អំពីរាល់តំលៃវប្បធម៌គំរូភាពពហុបែបសម្បូរបែប នៃវប្បធម៌​ប្រពៃណី​របស់​បណ្ដាជនជាតិ​វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ