01/10/2016 13:01 GMT+7 Email Print Like 0

មហាសន្និបាតសហភាពអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧បានប្រារពដ៏មហោឡារិក


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំ AIPA

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅរដ្ឋធានី Nay Pyi Taw (មីយ៉ាន់ម៉ា) បានប្រារព្វដ៏មហោឡារិកមហា​សន្និបាតអន្តរសភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣៧  (AIPA-37)។ ​សម័យប្រជុំនេះជាកិច្ចចាប់ផ្តើមសម្រាប់សកម្មភាពរបស់ AIPA លើកទី ៣៧ (AIPA-37) ដែលមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។ ចូលរួមមានគណៈប្រតិភូសភានៃប្រទេសជាសមាជិក AIPA ចំនួន១០​នោះគឺ ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួម AIPA-37 នេះដឹកនាំប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

ជាកិច្ចចាប់ផ្តើម ប្រធាន AIPA-36 ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Datuk Seri Pandikar Amin Bin Haji Mulia បានផ្ទេរប្រគល់ដំណែងប្រធាន AIPA ជូនចំពោះប្រធានរដ្ឋសភានិងព្រឹទ្ធសភាមីយ៉ាន់ម៉ា Mahn Win Khai Than ។​        ថ្លែងមតិក្នុងពិធីបើក ប្រធាន AIPA លោក Mahn Win Khai Than បានចាត់ទុកថា​នាបច្ចុប្បន្ន ប្រជាជននៃបណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ក្នុងនោះមានការធ្វើឲ្យតុល្យភាពរវាងតម្រូវការប្រើប្រាស់ពលករបរទេសជាមួយកិច្ចការពារសិទ្ធិរបស់ពលករបរទេសនៅប្រទេស​នីមួយៗ គ្រោះជួញដូរមនុស្សនិងបញ្ហាអសមភាពភេទជាដើម។ អះអាងថា AIPA ដំណើរសកម្មភាពដើម្បីការអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន ប្រធាន AIPA ៣៧ ជឿជាក់ថា AIPA ស្វាហាប់និងសកម្មមួយ ក្នុងសហគមន៍អាស៊ាននឹងអនុញ្ញត្តឲ្យប្រទេសនានាចុះពិគ្រោះយោបល់និងសហប្រតិបត្តិការសំដៅស្វែងរកនូវដំណោះស្រាយសម្រាប់រាល់ការសាកល្បងរួមក្នុងតំបន់។

ថ្លែងមតិអបអរសាទរមហាសន្និបាត AIPA ៣៧នេះ ប្រឹក្សាជាតិ រដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រី Aung Suu Kyi បានឲ្យដឹងថា ដោយប្រធានបទ “AIPA រស់រវើកដើម្បី​សហគមន៍​អាស៊ានវឌ្ឍនភាពមួយ”​ ប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ាមានបំណងថា សមាជិក AIPA នឹងបើកទូលាយកិច្ចសហប្រតិបត្តិការនិងរួមចំណែកយ៉ាងសកម្មនៅ AIPA។

ថ្លែងមតិក្នុងកិច្ចប្រជុំលើកទី១ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

“ទោះបីជាបានសង្កត់ធ្ងន់លើលក្ខណៈពហុបែបក្នុងអាស៊ានក៏ដោយ ប៉ុន្តែយើងត្រូវគោរពនិន្នាការអភិវឌ្ឍន៍រួមនិង​មតិ​ភាគច្រើនរបស់សមាជិកអាស៊ាន គោរពច្បាប់អន្តរជាតិ កសាងនិងពង្រឹងនូវជំនឿជាក់និងគោរពផលប្រយោជន៍រួមរបស់អាស៊ាន។ ម្យ៉ាងវិញទៀត យើងក៏ត្រូវការស្តែងចេញនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះរាល់ការសាកល្បងរួមដូចជា៖ ភេរវកម្ម ស្ថានភាពនៅសមុទ្រខាងកើតនិងបញ្ហាក្តៅគគុកមួយចំនួន ទៀតផងដែរ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ