14/12/2017 10:16 GMT+7 Email Print Like 0

មហាសន្និបាតសម្ព័ន្ធសមាគមយុវជនទូទាំងប្រទេសបានបិទបញ្ចប់ប្រកបដោយជោគជ័យ


មហាសន្និបាតសម្ព័ន្ធសមាគមយុវជនទូទាំងប្រទេសបានបិទបញ្ចប់ប្រកបដោយជោគជ័យ

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូ ជីមិញ  លើកទី១១ អាណត្តិ ២០១៧-២០២១ បានបិទបញ្ចប់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម​និងថ្លែងមតិ។

អង្គសន្និបាតបានអនុម័តទៅលើសេចក្ដីសម្រេចចិត្តមហាសន្និបាត។ មហាសន្និបាតក៏មានសំបុត្រផ្ញើជូនជំ​នាន់​វ័យក្មេងវៀតណាមដោយអះអាងថាអង្គសន្និបាតបានសម្រេចខ្លឹមសារនានា ដែលបានដាក់ចេញ។ លេខាទី​មួយ​មជ្ឈឹមសម្ព័ន្ធសមាគមយុវជន លោក Le Quoc Phong បានសង្កត់ធ្ងន់ថា៖ ជោគជ័យនៃមហាសន្និបាតនេះ បានលើកទឹកចិត្តកម្មាភិបាល សមាជិកសម្ព័ន្ធសមាគមន៍យុវជន និងយុវជនទាំងឡាយសម្រេចភារកិច្ចនានាខាងមុខ។

លោក Le Quoc Phong ត្រូវបានអង្គប្រជុំជ្រើសតាំងជាលេខាទីមួយមជ្ឈឹមសម្ព័ន្ធសមាគមយុវជនអាណត្តិ ២០១៧​-​២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ