13/12/2017 05:13 GMT+7 Email Print Like 0

មហាសន្និបាតលើកទី ៧ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ


មហាសន្និបាតលើកទី ៧ គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ

នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧  គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយបានរៀបចំមហាសន្និបាត​តំណាងជនកាតូលិកទីក្រុងកសាង និងការពារមាតុភូមិលើកទី ៧ អាណត្តិ ២០១៧ - ២០២២។ បព្វជិត​ Duong Phu Oanh ប្រធានគណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងបានឲ្យដឹងថា ក្នុងអាណត្តិកន្លងទៅ បងប្អូនជនរួមជាតិកាន់សាសនាកាតូលិកបានជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ និងអនុវត្ត​កិច្ចការកាត់បន្ថយភាពក្រីក្រ។

លោក Pham Huy Thong អនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយបានឲ្យដឹងថា៖

“យើងខ្ញុំបន្តជំរុញខ្លាំងចលនាប្រឡងប្រណាំង “គ្រិស្តសាសនិកទីក្រុងម្នាក់ៗគឺជាប្រជាពលរដ្ឋល្អ ១ រូប” ចលនា “ការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។ ក្នុងនោះ យើងខ្ញុំបានដាក់ចេញនូវគោលដៅជាក់ស្ដែង ឧទាហរណ៍ថា ចំនួនគ្រិស្តសាសនិកចុះឈ្មោះជាគ្រួសារវប្បធម៌បាន ៩៥% និង​សមាគមគ្រឹស្តសាសនាវប្បធម៌”។

មហាសន្និបាតបានជ្រើសតាំង បព្វជិត Duong Phu Oanh បន្តជាប្រធានគណៈកម្មាធិការសាមគ្គីភាពកាតូលិកទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ