19/10/2017 10:34 GMT+7 Email Print Like 0

មហាសន្និបាតលើកទី១៩ បក្សកម្មុយនិស្តចិនបើកជាផ្លូវការ


 មហាសន្និបាតលើកទី ១៩ បក្សកម្មុយនិស្តចិនបើកជាផ្លូវការ

នាព្រឹកថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៧ មហា​សន្និបាតតំណាងទូទាំងប្រទេ​សលើក​ទី ១៩ បក្សកម្មុយនិស្ត​ចិន​បាន​បើក​ជាផ្លូវកា​រនៅមហាស្រាលប្រជាជននៅរដ្ឋ​ធានីប៉េកាំ​ង ប្រទេស​ចិន។ ចូលរួម​ពិធីបើក​មាន​មជ្ឈដ្ឋាន​ថ្នាក់ដឹក​នាំជាន់ខ្ពស់​របស់បក្សរដ្ឋចិន រួមជាមួយ​តំណាងចំនួន ២៣​០០​ នាក់។ ក្នុង​បទ​សន្ទរកថា​បើក​មហា​សន្និបាត​ អគ្គលខា ប្រធានរដ្ឋចិន លោ​ក Xi Jinping បានអំពាវានាវបក្ខជ​នទាំងមូល​និងប្រជាជន ចិន​ទាំង​មូល​ប្តេជ្ញាកំណាត់​ផ្លូវសង្គម​និយម​ពោរពេញទៅដោយចរិតលក្ខណៈ​របស់​ចិន ខំប្រឹង​ប្រែង​សម្រេច​គោលដៅ​កសាង​សង្គមសម្បូរ​ធូរធារ លើគ្រប់ជ្រុងជ្រោយ។ អគ្គលេ​ខា ​ប្រ​​ធានរដ្ឋចិ​ន លោ​ក Xi Jinping បាន​សង្កត់​ធ្ងន់​ថា៖​ បក្សក​ម្មុយនិស្តចិនកំពុងមាន ឱ​កាសអភិវ​ឌ្ឍន៍ជា​ច្រើន ​ប៉ុន្តែ កំពុង​ប្រឈម​មុខនឹង​ការសាកល្បង​ថ្មីផងដែរ​។ ដោយ ហេតុនេះ បក្សកម្មុយនិស្តចិនបន្តជំរុ​ញខ្លាំងការអភិវឌ្ឍន៍ប្រ​កប​ដោយវិទ្យសាស្ត្រ​ ផ្តោត សំខាន់​ទៅលើកំណែទ​ម្រង់រចនាស​ម្ព័ន្ធនយោបាយ លើកកំពស់សមត្ថភា​ពគ្រប់​គ្រង និង​បង្កា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ប​ង្កើនសមត្ថភាពដោះស្រាយ​បញ្ហាជាតិសាស្ត្រ​ កសាង​ប្រព័ន្ធ​សុខុមាលភាព​សង្គម​នាំម​ក​នូវផល​ប្រយោជន៍​សំរាប់ប្រជាជន​។ តាមគំរោង មហាសន្និបាតតំណាងទូ​ទាំងប្រទេសលើ​កទី ១៩ បក្សកម្មុយនិ​ស្តចិន​ នឹង​បិទ​បញ្ចប់នាថ្ងៃទី​ ២៤ ខែតុលា ​ខាងមុខ៕
 

 តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ