06/05/2015 10:39 GMT+7 Email Print Like 0

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ “អាយុខ្ពស់-គំរូភ្លឺថ្លា”លើកទី៣


លោកឧបនាយករដ្ឋមន្ត្រី Vu Duc Damបានប្រគល់ជូន គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ម្រាប់សមាគមជនចាស់ជរា
វៀតណាម (រូបថតៈ vov)


 
នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងហាណូយវៀតណាមមជ្ឈឹមសមាគមជនចាស់ជរាវៀតណាម​បាន​​រៀបចំមហាសន្និបាត ប្រឡងប្រណាំងស្នេហាជាតិ “អាយុខ្ពស់-គំរូភ្លឺថ្លា” លើកទី៣និងរំលឹកលើកទី២០ នៃ​សមាគម​ជនចាស់ជរា(ថ្ងៃទី១០ឧសភា១៩៩៥ ថ្ងៃទី១០ឧសភា២០១៥)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ​មន្ត្រី​វៀត​ណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖“ក្នុងសម័យផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្ម សមាគមជន​ចាស់​​បានត្រូវ បានបង្កើតឡើង​សំដៅ រួមចំណែកក្នុងការកសាងនិងបង្កើតការផ្តួចផ្តើមគំនិត គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនិយាយរួម និងថែទាំជនចាស់ជរានិយាយដោយឡែក ” ។

ក៏ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Damបានប្រគល់ជូន គ្រឿងឥស្សរិយយស​ពលកម្ម​ថ្នាក់​ទី​១ សម្រាប់សមាគមជនចាស់ជរាវៀតណាម៕ 

 
តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ