08/12/2015 09:20 GMT+7 Email Print Like 0

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៩បាន​បើក​ដ៏មហោឡា​រិក​នៅ​ទីក្រុងហា​ណូយ

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើក​ទី៩ បានប្រព្រឹត្តទៅជាផ្លូវការនាព្រឹកថ្ងៃទី៧ខែ​ធ្នូ​ឆ្នាំ២០១៥ នៅ​​រដ្ឋធានី​​ហាណូយ។ អញ្ជើញចូលរួម​ក្នុងមហាសន្និបាតនេះ មានអគ្គលេខាបក្សកុម្មុយនិស្តវៀត​ណាម លោក​ Nguyen Phu Trong ប្រធានរដ្ឋ លោក Truong Tan Sang នាយករដ្ឋមន្ត្រី និងជាប្រធាន​ក្រុម​​ប្រឹក្សា​ប្រឡង​ប្រណាំង​-កោត​សរសើរ​​មជ្ឈឹមលោក Nguyen Tan Dung ប្រធានរដ្ឋ​សភា លោក Nguyen Sinh Hung រួមទាំងថ្នាក់​ដឹក​នាំ​បក្ស រដ្ឋជាច្រើន រូបទៀត។ ថ្លែង​មតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖


​“មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៩នេះ ជា ឱកាសដើម្បីលើកដំកើងសមូហភាព បុគ្គល​និង​យុទ្ធជន និងគំរូឆ្នើមលើទូទាំង​ប្រទេស។ មហាសន្និបាតនេះ មានអត្ថន័យសំខាន់ក្នុងការលើក​ទឹកចិត្ត បក្ស​ទាំង​មូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល បំផុសកម្លាំងពលំដ៏ធំធេង នៃផែនមហា​សាមគ្គីជាតិ និង​ជម្រុញ​គ្រប់​ជ្រុង​ជ្រោយ​នៃកិច្ចការផ្លាស់ប្តូរ​ថ្មី បង្ករ​កម្លាំងចល​ករសម្រាប់​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវម​ហា​សន្និបាត​បក្ស​ទូ​ទាំង​ ប្រទេស​លើកទី១២ រួមចំណែកចូលក្នុងការធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូប​នីយកម្ម កសាង​និង​ការ​ពារមាតុ​ប្រទេស”។

​ថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាតនេះ អគ្គលេខាបក្សកុម្មុយនិស្ត​លោក Nguyen Phu Trong បាន​មាន​ប្រសាស​ន៍​ថា៖ “នាពេលខាងមុខ ចលនាប្រឡងប្រណាំងស្នេហាជាតិ ត្រូវផ្តោតសំខាន់ទៅ លើការ​អនុវត្ត​ភារកិច្ច​ដ៏ធំធេង​មួយ​គឺ លើកទឹកចិត្តបក្សទាំងមូល កងទ័ព​ទាំង​មូល និង​ប្រជាជន​ទាំង​មូល​ឲ្យខិត​ខំប្រឹង​ប្រែង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភា​ព​នូវ​ការ​ផ្តួច​ផ្តើម​គំនិត គោល​មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ កម្មាភិ បាល​និង​បក្ខជន​ម្នាក់​ៗ ត្រូវពង្រីក​ឲ្យបាននូវតួនាទីឈានមុខនិងជាកាត្តាស្នូល​ ក្នុងរាល់ ការចលនាប្រឡង​ប្រណាំង​។ តាម​រយៈ​បណ្តា​ចល​នា​រ​នេះ គប្បីបំប៉ន​និងពង្រីកឲ្យ បានច្រើនគំរូបុគ្គលឆ្នើម”។ លោក Nguyen Phu Trong ក៏បានស្នើ​ឲ្យ​ស្ថាប័ន​សារ​ព័ត៌មាន​​ទូទាំង ប្រទេសធ្វើឲ្យបានល្អថែមទៀតការ​ងារ​ផ្សព្វផ្សាយ​គំរូឆ្នើម​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ