14/12/2017 10:16 GMT+7 Email Print Like 0

មហាសន្និបាតទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៦


មហាសន្និបាតទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៦

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មហាសន្និបាតទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី ៦ អាណត្តិ ២០១៧​-២០២២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មហាសន្និបាតលើកនេះ មានប្រធានបទ៖ “ ពង្រីកអត្តចរិត ប្រពៃណី យុទ្ធជនលោកអ៊ំហូ ស្មោះត្រង់-សាមគ្គីភាព-គំរូ-ផ្លាស់ប្តូរថ្មីកសាងសមាគមប្រកបដោយតម្លាភាព រឹងមាំ សម្រេចភារកិច្ចប្រកបដោយល្អប្រសើរ”។ មហាសន្និបាតប្រព្រឹត្តទៅដល់ថ្ងៃទី១៥ធ្នឆ្នាំ២០១៧។

ចូលរួមមហាសន្និបាតនេះ មានសមាជិកចំនួនជាង៥០០នាក់ដែលតំណាងអោយសមាជិក សមាគមអតីតយុទ្ធជន​ចំនួនជាង ៣ លាននាក់ ក្នុងទូទាំងប្រទេស។ អង្គសន្និបាត នឹងធ្វើបូកសរុបវាយតំលៃអំពីលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាត លើកទី ៥ អាណត្តិ២០១២-២០១៧ និងកំណត់ទិសដៅ ភារកិច្ច ដំណោះស្រាយអនុវត្តភារកិច្ចរបស់សមាគមអតីតយុទ្ធជនអាណត្តិ  ២០១៧- ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ