12/01/2015 09:12 GMT+7 Email Print Like 0

មហាសន្និបាតតំណាងអាណាត្តិទី៥ ២០១៥-២០២០នៃសមាគមនិស្សិតទីក្រុងហូជីមិញ


តំណាងចូលរួមមហាសន្និបាត

នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅមហាសន្និបាតតំណាងអណាត្តិទី៥ ២០១៥-២០២០​នៃសមាគមនិស្សិតទីក្រុងហូជីមិញ ក្រោម​ប្រធានបទ “និស្សិតទីក្រុងហូជីមិញខិតខំធ្វើជានិស្សិតល្អ៥ប្រការ​ដើម្បី​ទីក្រុងអរិយធម៌និងអភិវឌ្ឍន៍”។ ក្នុងអាណាត្តិទី៤ មានសមូហភាពនិងបុគ្គលជាង ១៦ពាន់ ត្រូវបានទទួល​ពាន​រង្វាន់​“និស្សិតល្អ៥ប្រការ”។ ក្នុងអណត្តិថ្មីនេះ សមាគម​និងចលនានិស្សិតទីក្រុងបន្តជម្រុញចលនានិស្សិតល្អ៥ប្រការ និង​​កម្មវិធី “កសាងសមាគមនិស្សិតវៀតណាមឲ្យរឹងមាំ”។ បង Lam Dinh Thang ត្រូវបានមហា សន្និ​បាតតែងតាំង​ធ្វើ​ជា​​​ប្រធានសមាគមនិស្សិតទីក្រុងហូជីមិញអាណត្តិទី៥នេះ។ បងThang ចែករំលែកថា៖

“ក្នុងអាណត្តិថ្មី ២០១៥-២០២០នេះ យើងខ្ញុំនឹងប្រមូលផ្តុំលើខ្លឹមសារចំនួន ២។ ទី១គឺបង្កបរិយាកាស​ងាយ​ស្រួល​ឲ្យ​និស្សិត​សិក្សារៀនសូត្រ ហត់ពត់លត់ដំ ដោយម្ចាស់ការ សកម្មចូលរូមរាល់សកម្មភាពរបស់សមាគមនិស្សិត។ ទី២គឺ​ធ្វើ​​យ៉ាងមេចឲ្យសមាគមកាន់តែពង្រីក ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់ និស្សិតពីមួយថ្ងៃទៅមួយថ្ងៃ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ