មហាសន្និបាតតំណាងមេធាវីទូទាំងប្រទេសលើកទី២នឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ
មហាសន្និបាតតំណាងមេធាវីទូទាំងប្រទេសលើកទី២នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់១៩ខែមេសា ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយប្រទេសវៀតណាម។ ព័ត៌មាននេះត្រូវបាននាំចេញនៅសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣ ខែមេសា។ ដោយប្រធានបទ សាមគ្គីភាព-ពិន័យ-បញ្ញា-កាពារយុត្តិធម៍ មហាសន្និបាតនឹងពិភាគ្សាអនុម័តលើរបាយការណ៍បូកសរុបការងារអណត្តិទី១ ទិសដៅការងារអណត្តិទី២នៃសហព័ន្ធមេធាវីវៀតណាមជ្រើសតាំងស្ថាប័ននិងតំណែងថ្នាក់ដឹកនាំស្នូលនៃសហព័ន្ធមេធាវីវៀតណាមអណត្តិទី២។ ប្រការគួរឲ្យយកចិត្តទុកដាក់គឺសហព័ន្ធមេធាវីវៀតណាមបាននាំចេញដំណោះស្រាយកត្តិយុតដើម្បីការពារអធីបតេយ្យភាពសិទ្ធិអធីបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត ក៏ដូចជាសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចិនដែលរំលោភទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តិធិការរបស់វៀតណាមចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕
តាម VOV5 - វិទ្យសម្លេងវៀតណាម