17/04/2017 09:23 GMT+7 Email Print Like 0

មហាសន្និបាតតំណាងគណៈកម្មាធិការ Olympic វៀតណាម នីតិកាល​ទី៥​បាន​បើក​នៅ​ទីក្រុង​ហាណូយ​


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត

នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៧ ឧបនាយក​​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម​ លោក Vu Duc Dam បានអញ្ជើញ​ចូលរួម​និង​ផ្តល់​អនុសាសន៍​​នៅ ក្នុង​មហា​សន្និបាត​​តំណាង នៃគណៈកម្មាធិការ Olympic វៀត​ណាម នីតិកាលទី៥ ដែ​ល​​ប្រព្រឹត្ត​ទៅនៅ​ទី​ក្រុង​ហាណូយ។ ក្នុងអាណត្តិ​ថ្មី (2016-2020) គណៈ​កម្មាធិការ Olympic វៀត​ណាម​បាន​ដាក់​​ចេញ​គោល​ដៅ​ គឺ​ជម្រុញ​ការ​អភិវឌ្ឍន៍​ចលនា​អត្តពលកម្ម​-កីឡា​សម្រាប់​មនុស្សគ្រប់រូប និងចលនា Olympic លើ​ទូទាំង​ប្រទេស​។ គោល​ដៅសំខាន់​មួយ​ទៀត​​គឺបន្ត​លើកកំពស់​ស្នាដៃ​របស់​វិញ្ញាណ​សារ​កីឡារ​មួយ​ចំនួន ខិតខំប្រឹង​ប្រែង​ទទួល​ឲ្យបាន​​ស្នាដៃខ្ពស់​នៅក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ Olympic, Paralympic ២០២០​ និង​ទទួល​​បានលទ្ធផល​ខ្ពស់ក្នុង​បណ្តាការ​​ប្រកួត​កីឡាថ្នាក់តំបន់និងពិភពលោក។ លោក Vu Duc Dam បាន​សង្កត់​ធ្ងន់​ថា៖
 
 “ក្នុងអាណត្តិ​ថ្មី យើងទាំងអស់ជឿជាក់ថា គណៈកម្មាធិការ Olympic វៀត​ណាម​​នឹងបន្តអនុវត្តល្អនូវតួនាទី និង​​ការ​ទទួល​​ខុសត្រូ​វរបស់ខ្លួន។ ជាពិសេស​មាន​គោល​នយោបាយកាន់​តែល្អជាង សម្រាប់វិស័យកីឡា។ ជា​ពិសេស​​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េចឲ្យស្មារតី Olympic ជ្រាបចូល​ក្នុងសកម្មភាព​និងប្រែក្លាយ​សកម្មភាព​នេះ​ឲ្យរីក​សាយ​​ភាយក្នុង​សង្គម​ទាំងមូល”។
 
មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនីតិកាលទី៥ នៃ​គណៈ កម្មាធិការ Olympic វៀត​ណាម​ដោយ​​មាន​សមាជិកចំនួន៨១នាក់ ក្នុងនោះ​រដ្ឋមន្ត្រី ក្រសួ​ងវប្បធម៌កីឡា និងទេសចរ​ណ៍លោក Nguyen Ngoc Thien​ កាន់ដំ​ណែង​ជាប្រ​ធាន​និងលោក Tran Van Manh កាន់ដំណែង​​ជា​អគ្គលេ​ខាធិការ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ