23/01/2015 14:41 GMT+7 Email Print Like 0

មហាសន្និបាតតំណងទូទាំងប្រទេសរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា


មហាសន្និបាតតំណងទូទាំងប្រទេសរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា

នារសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០១៥ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ អាណត្តិ២០១៥-២០២០ របស់​សមាគមមិត្តភាពវៀតណាម-កម្ពុជា ត្រូវ បាន​រៀប​ចំឡើង​នៅ​រដ្ឋធា​នីហា​ណូយ​របស់​​វៀត​ណាម។ ថ្លែងមតិ​នៅ​ទី​នេះ​ តាង​នាម​ឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ នាយឧត្តមសេនីយ៍ Tran Dai Quang សមា​ជិកការិ​យាល័យ​នយោបាយ​និង​ជា​រដ្ឋ​មន្ត្រី​​ក្រសួងន​គរបាល​វៀតណាម​បានអះ​អាង​ថា ចំណ​ង​សាមគ្គី​ភាពមិត្ត​ភាពជា​ប្រពៃណី​វៀតណាម កម្ពុ​ជា តាំង​ពីយូរ​ណាស់​មក​បាន​ក្លាយ​ទៅជា​ទ្រព្យ​​​សម្បត្តិ​មិន​កាត់​ថ្លៃបាន​របស់​ប្រជាជាតិ​ទាំង២​។ក្នុង​កាលៈ​ទេសៈ សភាព​ការណ៍​ពិភព​​លោក​និង​តំ​បន់​​មាន​បំរ៉ែ​បំរួល​ដែល ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងទៅលើ​វៀត​ណាមនិង​កម្ពុជា ការ​ថែរក្សា​និង​ពង្រីក​ទំ​នាក់​​​ទំនង​មិត្តភាព​និង​កិច្ចសហប្រ​តិបតិ្ត​ការលើគ្រប់​វិស័យ​រវាង​ប្រទេស​ទាំង២ គឺ​ជាការ ទទួល​ខុស​​​ត្រូវ​​របស់ក្រសួង ស្ថាប័ន អង្គការគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេសទាំង២ ក្នុង​នោះ​មាន​សម​​គម​មិត្ត​ភាពវៀតណាម កម្ពុជា​ផង​។​នាយ​ឧត្តមសេនីយ៍ Tran Dai Quang បាន ស្នើរ ឲ្យ សមា​គម​​​មិត្ត​ភពវៀតណាម កម្ពុជាគ្រប់ជាន់ថ្នាក់ បន្តពង្រីក​ស្នាដៃ​នា​​នា​ដែល​ទទួល​បាន​ក្នុង​រយៈពេល​កន្លង​ទៅ អនុ​វត្តល្អកម្ម​វិធីធ្វើ​សកម្ម​ភាព​ក្នុងអាណត្តិ​ខាងមុខ​នេះ មាន​ការរួម​វិភាគ​ទាន​យ៉ាង​សក​ម្ម​​​ក្នុង​ការ​ ពង្រឹង​និង​ពង្រីក​ចំណង​សាមគ្គី​ភាពមិត្ត​ភាពជា​ប្រពៃណីរ​វាងប្រទេស​ទាំង២។ ក្នុង​ឱ​កាស​​​នេះដែរ​ ប្រធាន​សមាគមមិត្ត​ភាពវៀត​ណាម កម្ពុ​ជាលោក Vu Mao មានកិត្តិយ​សដោយ​ទ​ទួល​​​បាន​គ្រឿង​ឥស្សរិយ​ស​នាយ​ឧត្តមសេនីយ៍របស់​ព្រះក​រុណា ព្រះ​បាទសម្ដេច​ព្រះ​បរម​នាថកម្ពុ​ជា​៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ