06/08/2016 15:05 GMT+7 Email Print Like 0

មហាសន្និបាតកសិករអាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពលើកទី៧


តំណាងចូលរួមក្នុងមហាសន្និបាតថតរួបអនុស្សាវរីយ៍

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សមាគមកសិករវៀតណាមបានរៀបចំមហាសន្និបាតកសិករអាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពលើកទី ៧ ​ដោយប្រធាន “ចែករំលែកចំណេះដឹងរបស់អង្គការកសិកនានាចូលក្នុងកម្មវិធីវិនិយោគសាធារណសម្រាប់កសិកម្មចីរភាពដើម្បីកាត់បន្ថយភាពក្រីក្រដល់ឆ្នាំ២០៣០”។ មហាសន្និបាតបានដាក់ចេញដំណោះស្រាយជាក់ស្តែងជាច្រើនសំដៅរួមចំណែកជម្រុញការអភិវឌ្ឍន៍ចីរភាពនៃផ្នែកកសិកម្ម ជនបទ​របស់ប្រទេសនីមួយៗក្នុងតំបន់អាស៊ីនិងបញ្ចូលសមាជិកថ្មីដូចជា សមាគមកសិករវៀតណាម សមាគមកសិករ​នារីម្ចាស់ការឥណ្ឌា សម្ព័ន្ធសមាគមកសិករ Tajikistan និងបណ្តាញកសិករឡាវ។       ថ្លែងមតិក្នុងមហា​សន្និបាត​នេះ ប្រធានមជ្ឈឹមសមាគមកសិករវៀតណាម លោក Lai Xuan Mon បានអះអាងថា សមាគមកសិករ​វៀត​ណាមនឹងអនុវត្តត្រឹមត្រូវរាល់ការសន្យានិងភារកិច្ចជាអង្គការសមាជិក បន្តអនុវត្តគោលដៅ​ដែលបានសមាគម​កសិករអាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពដាក់ចេញ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ