24/04/2015 15:04 GMT+7 Email Print Like 0

មហាពិធីបុណ្យវិសាខ​បូជា​ឆ្នាំ២០១៤​ជាប់​ក្នុង​បញ្ជី​នៃការ​ជ្រើស​រើស​ចំនួន​១០​អំពី​ព្រះពុទ្ធ​សាស​នា​ពិភព​លោក​លើក​ទី១


វត្ត Bai Dinh នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម

នៅ​ទីក្រុងហូជីមិញ អង្គការ​ឯកទគ្គកម្ម​វៀតណាម​បានប្រកាស​បញ្ជី នៃ​ការជ្រើសរើស​ចំនួន​១០​អំពី ព្រះ​ពុទ្ធ​សាស​នាពិ​ភពលោក លើកទី១ឆ្នាំ២០១៥។​ ព្រឹត្តិការណ៍ “មហាពិធីបុណ្យវិសាខបូជាអ.ស.ប​ឆ្នាំ២០១៤” ដែល​រៀប​ចំនៅ​វៀតណាម ឈរលំដាប់ថ្នាក់​ទី៦ក្នុង​បញ្ជី​នេះ។ នៅក្នុងបញ្ជីនេះ មាន​មហាវិទ្យាល័យ​ព្រះពុទ្ធ សាសនា​ដំបូង​គឺ Nalanda នៅឥ​ណ្ឌា ព្រះពុទ្ធបដិមាធំ​បំផុត​នៅចិន​វត្ត​ព្រះពុទ្ធសាសនា Dhammakaya ដែល​មាន​ទំហំ​យ៉ាង​ធំបំផុត​នៅថៃ និង ព្រះពុទ្ធ​រូបដេកធំបំផុត​លើពិភពលោកនៅម៉ីយ៉ានម៉ាជាដើម។

​នាថ្ងៃ​ទី១០ ​ខែឧសភា​ខាងមុខ អង្គការ​ឯកទគ្គកម្មវៀតណាម នឹងផ្ញើព័ត៌​មាន​ជ្រើសពោលខាងលើ ទៅ​កាន់​មហា​សន្និបាត​សម្ព័ន្ធ​ឯកទគ្គកម្ម​ពិភពលោក និង ប្រកាស​ការ​បង្កើត​ឯកទគ្គកម្ម​ជាផ្លូវ​ការសម្រាប់​មហា​ពិធី​បុណ្យ​វីសាខៈ​បូជា នាឆ្នាំ​២០១៦ខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ