10/08/2015 10:39 GMT+7 Email Print Like 0

“មរតក”ធ្វើពីសំរាម

ចាប់ពីបណ្តាវត្ថុត្រូវចាត់ទុកជាសំរាម ដែលមនុស្សទាំងឡាយបោះចោលហើយ លោក​តុង​វ៉ាន់​ថើម​ (ខណ្ឌ១២ ទីក្រុងហូជីមិញ) បានប្រមូលនិងកែច្នៃផលិតក្លាយជាផលិតផលអាចប្រើប្រាស់ឡើងវិញបាន។

ធ្លាប់ធ្វើការជាកម្មករអនាម័យបរិស្ថាន រាល់ថ្ងៃប្តីប្រពន្ធលោកថើមភ្ញាក់ពីគេងពីព្រឹកព្រលឹម ហើយរុញរទេះរុញសំរាម រុញទៅដល់គ្រប់ច្រកក្នុងតំបន់ពួកគេទទួលបន្ទុកប្រមូលសំរាម។ ក្នុងដំណើរធ្វើការ លោកបានមើលឃើញបណ្តាវត្ថុដែលប្រជាជនបោះចោល ទោះបីខូចក៏ដោយ ប៉ុន្តែបើសិនចេះជួសជួល យើងអាចប្រើប្រាស់ឡើងវិញបាន ហេតុនេះលោកបានរើសវាយកទៅផ្ទះ។ នៅពេលទំនេរ លោកជូតសម្អាតវា ជួសជួលហើយទុកប្រើប្រាស់ក្នុងផ្ទះ។ រហូតដល់ឆ្នាំ១៩៩៨ នាពេលនោះទីក្រុងបានបំផុសកម្មវិធី “ដោយបរិស្ថានពណ៌បៃតង–ស្អាត–ល្អ” ដោយលក្ខណៈកាងារ ដូច្នេះលោកឆាប់បង្តើតគំនិតផ្តួចផ្តើមជ្រោមជ្រែងចលនាដោយការរើសអេតចាយ ហើយរកវិធី“ជួសជួល”  ដើម្បីអាចប្រើប្រាស់វត្ថុនោះឡើងវិញ។ លោកក៏ទិញបណ្តាវត្ថុដែលកម្មករអនាម័យរើសបានដែរ។ យូរៗទៅ ការងារនេះក្លាយជាចំណង់ចំណូលចិត្តរបស់លោកនៅពេលណាលោកក៏មិនដឹងទេ។ នៅពេលដំបូង លោកស្រីង្វៀនង៉ុកដាវ ប្រពន្ធលោកថើមដាច់ខាតប្រឆាំង ពីព្រោះលោកស្រីឃើញប្តីតែងតែយកបណ្តាវត្ថុដែលពួកគេចាត់ទុកដូចជាសំរាម ទុកពេញក្នុងផ្ទះ។ ក្រោយការបញ្ចុះ​បណ្ចូល​​ជាច្រើនដង ដោយសារទិសដៅនិងការជប់ចិត្តរបស់លោកថើម ក៏ដូចជាផលប្រយោជន៍ពីបណ្តាវត្ថុនេះ​អាចកែច្នៃឡើងវិញបានផងដែរ ចុងក្រោយលោកស្រីបានយល់ព្រម។ លោកស្រីក៏ជួយលោកថើមរើសបណ្តា​វត្ថុនៅពេលធ្វើការ។


លោកតុងវ៉ាន់ថើម (ខណ្ឌ១២ ទីក្រុងហូជីមិញ) អ្នកកែច្នៃផលិតផលពីសំរាម

លោកថើមតភ្ជាប់បណ្តាត្របកផ្កាធ្វើពីជ័រនិងបណ្តាកាំនៃកង់ចាស់ ដើម្បីច្នៃប្រឌិតជាចង្កៀងមួយ

លោកថើមនៅក្បែរ“មរតក”បានសន្សំទុកក្នុងរយៈពេលច្រើនឆ្នាំ

បណ្តាវត្ថុណាអាចប្រើប្រាស់ឡើងវិញបាន លោករកវិធីប្តូរគ្រឿងបន្លាស់ដែលខូច និងដោះផ្តុំពីវត្ថុនេះដល់វត្ថុនោះជួសជួលវាអាចប្រើប្រាស់ឡើងវិញបាន។ បណ្តាវត្ថុដែលគ្រួសារលោកថើមប្រើប្រាស់នាពេលសព្វថ្ងៃនេះភាគច្រើនសើ្ទរតែទាំងអស់លោកបានជួសជួលឡើងវិញ។ កង្ហារមានស្លាបធ្វើពីទ្វាររបស់រថយន្តខូច។ ធុងស្រាធ្វើពីឈើរួមផ្សំនិងធុងបាស់ចាស់ លោកផលិតបាន “ធុងបាស់”មួយ ស្តាប់សម្លេង“ពិរោះ”ណាស់។ ចង្កៀង​ដេកត្រូវបានលោកកែច្នៃផលិតពីពានរង្វាន់បែកមួយប៉ុន្តែឃើញស្អាតណាស់។ ជាពិសេស ប្រដាប់បំពងសម្លេងរបស់ ទូរទស្សន៍ ប្រដាប់តំឡើងសម្លេង ម៉ាស៊ីនចាក់ឌីស វិទ្យុ គឺបណ្តាវត្ថុដែលលោកទុកបានច្រើនបំផុត។ ចំពោះវត្ថុមិនអាចជួសជួលបាន លោក“ធ្វើឲ្យក្លាយទៅ”ជាប្រដាប់សំរាប់ក្មេងលេង វត្ថុអនុស្សាវរីយ៍គួរឲ្យស្រឡាញ់ ដាក់តាំងក្នុងផ្ទះតូច។ មនុស្សយន្ត ទម្រង់រូបភាពរថក្រោះ ម៉ូតូ ចាប៉ី ថូផ្កា…សុទ្ធ តែលោកធ្វើឡើងវិញពីបណ្តាវត្ថុផ្សេងៗ។ រហូតដល់បច្ចុប្បន្ននេះ លោកបានធ្វើវត្ថុផ្សេងៗ ចំនួន ២០០០ គ្រឿង និងលោកតែងតែចាត់ទុកវាដូចជា“មរតក”ដ៏ថ្លៃថ្នូរ។ ក្នុងនោះចាប៉ីអ័គ្គដេអុងនិងចាប៉ីត្រាញ់គឺជាវត្ថុទាំងពីរដែលលោកស្រឡាញ់បំផុត ដោយសារលោកបានចំណាយការយកចិត្តទុកដាក់និងពេលវេលាជាច្រើន​ ដើម្បីជួសជួលវា។ មនុស្សជាច្រើននាក់ចង់ទិញវានឹងតំលៃខ្ពស់ ប៉ុន្តែលោកដាច់ខាតមិនលក់ទេ។ លោក​ថើមនិយាយសំណេះសំណាល៖ “ចំពោះខ្ញុំវត្ថុទាំងឡាយសុទ្ធតែមាន“ជីវភាព”ដោយឡែករបស់វា យើង​​ខ្ញុំមិនអាចបោះចោលវានៅពេលវាខូច យើងអាចកែច្នៃឡើងវិញ ក្លាយវាទៅជាវត្ថុអាចប្រើប្រាស់ ប្រការនេះ​បានចៀសវាងការខ្ជះខ្ជាយផង ជួយធ្វើឲ្យមានប្រយោជន៍សំរាប់ជីវភាពរស់នៅ”។

ក្រៅពីវត្ថុប្រើប្រាស់ក្នុងផ្ទះ បើសិនជាសាច់ញាតិឬអ្នកជិតខាងមានតំរូវការ លោកថើមជូនពួកគេ លោកដាច់​ខាត​មិនលក់ទេ។ សិស្សនិសិ្សតជាច្រើននាក់បានមកផ្ទះលោក ដើម្បី សុំឲ្យលោកណែនាំវិធីជួសជួលវត្ថុមួយ​ចំ​នួនឬសុំបណ្តាផលិតផលរបស់លោក ដើម្បីបំរើការរៀនសូត្រ។ បងស្រីម៉ាយហុងវ៉ឹន (អាយុ ២៩ ឆ្នាំ ស្នាក់នៅខណ្ឌ ៥ ) បានមកដល់ផ្ទះលោកថើម ដើម្បីសុំវត្ថុកែច្នៃឡើងវិញ យកទៅឧទេ្ទសនាមជូនបងប្អូននៅតំបន់ ដើម្បីអំពាវនាវ ឃោសនានិងណែនាំមនុស្សវិធីធ្វើប្រព្រឹត្តិកម្ម កែច្នៃឡើងវិញពីសំរាមឲ្យមានផលប្រយោជន៍។
មើលឃើញសកម្មភាពល្អរបស់លោកថើម អង្គការ " អនុវត្តសកម្មភាពដើម្បីបរិស្ថាននិងអភិវឌ្ឍន៍ ENDA" បាន​ផ្តល់កិត្តិយសជូនលោកជាច្រើនលើកដោយការរួមចំណែកពិតប្រាកដ និងប្រសិទ្ធិភាពក្នុងការងារការពារបរិស្ថានរស់នៅ។ លោកត្រូវបានអង្គការ ENDA ឧទ្ទេសនាមជាប្រធាននៃសហជីពកម្មករអនាម័យឯកជនខណ្ឌ ៥ ជិត ២០ ឆ្នាំកន្លងទៅ។ ថ្មីៗនេះ លោកបានអញ្ជើញចូលរួមថ្ងៃបុណ្យ “កែច្នៃសំរាមឡើងវិញ” នៅឧទ្យាន​តោដាន (ទីក្រុងហូជីមិញ) នាខែឧសភា ឆ្នាំ២០១៤ ដើម្បីឧទ្ទេសនាមផលិតផលមួយចំនួនត្រូវបានកែច្នៃ​ឡើងវិញពីសំរាមរបស់លោក។ បណ្តាផលិតផលនេះត្រូវប្រជាជនជាច្រើនកុះករដែលគាំទ្រនិងរៀនតាម។

ផលិតផល​​មួយ​ចំនួន​ដែល​លោក​ថើម​កៃច្នៃ​ឡើងវិញ​និង​ធ្វើ​ពី​សំរាម

ទម្រង់រូបភាពរថក្រោះ វត្ថុអនុស្សាវរីយ៍ត្រូវលោកថើមធ្វើពីសំបកគ្រាប់

ទម្រង់រូបភាពស៊ីក្លូត្រូវធ្វើពីអាលូយមីញ៉ូមនិងលុយកាកចាស់

នាឡិការចាស់ខូចត្រូវបានលោកថើមជួសជួលឡើងវិញ ហើយបានប្រើប្រាស់ជាធម្មតា

វត្ថុអនុស្សាវរីយ៍ពិសេសបានកែច្នៃពីបណ្តាវត្ថុបោះចោលដោយលោកថើម

ពីពានរង្វាន់បានខូចហើយ លោកថើមបានកែច្នៃឡើងវិញក្លាយទៅជាចង្ក្រៀងដេកស្អាត

ចង្កៀងដេកមួយគ្រឿ្រងត្រូវលោកថើមកែច្នៃពីសំបកខ្យងសមុទ្រ

សំបកធុងស្រាចាស់ត្រូវលោកឆ្លៀតយកធ្វើសំបកវិទ្យុ

មាស៊ីនចាក់ឌីសចាស់ត្រូវលោកថើមជួសជួលនិងប្រើប្រាស់ជាធម្មតា

វត្ថុអនុស្សាវរីយ៍ពិសេសត្រូវលោកថើមច្នៃប្រឌិតពីបណ្តាប្រភេទសំរាម

ផលិតផលពិសេសផ្សេងៗ ទៀតរបស់លោកថើម
 

ឆ្នាំនេះ ទោះបីមានអាយុ ៦៤ ឆ្នាំក៏ដោយ ប៉ុន្តែលោកថើមគ្មានបំណងប្រាថ្នាបញ្ឈប់ការងាររបស់លោក។ កំ ពុងស្តាប់បទចម្រៀងប្រជាប្រិយដោយម៉ាស៊ីនចាក់ឌីសទើបជួសជួលរួច ហើយស្រាវជ្រាវនូវបណ្តាវត្ថុដែលលោកទើបរើសបាន។ ពីព្រោះចំពោះលោកថើម គ្មានអ្វីៗអាចបោះបង់ចោលទេ បើសិនជាយើងអាចដឹងវិ​ធី​កែ​ច្នៃនោះនឹងបង្កើតបានបណ្តាវត្ថុប្រើប្រាស់មានប្រយោជន៍./.

អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ
បណ្តាអត្ថបទបានផ្សាយ